កីឡាករសញ្ជាតិហូឡង់ Sven Botman បានរងរបួសសរសៃពួរក្នុងការការប្រកួត FA Cup កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Manchester City ហើយត្រូវប្តូរចេញនៅចុងម៉ោង។
សូមរំលឹកឡើងវិញថា Botman បានរងរបួសជង្គង់ដំបូងក្នុងខែកញ្ញា ហើយខកខានការប្រកួតចំនួន ១៧ ប្រកួត រួមទាំង ៥ប្រកួតចុងក្រោយ នៃការប្រកួតវគ្គចែកពូល Champions League របស់ Newcastle មុនពេលអាចចូលរួមប្រកួតវិញក្នុងខែធ្នូ។
ដោយពេលនោះ Newcastle បាននិយាយថា ក្លឹបបានសម្រេចចិត្តមិនបញ្ជូន Botman ដើម្បីធ្វើការវះកាត់នៅដំណាក់កាលនោះទេ ហើយគាត់ទទួលបានកាយសម្បទាពេញលេញឡើងវិញ តាមរយៈវិធីស្តារនីតិសម្បទា។
Botman បានចាប់ផ្តើមចូលរួមការប្រកួតសំខាន់ៗជាច្រើនរបស់ Newcastle ចាប់តាំងពីការត្រឡប់មកវិញ ប៉ុន្តែត្រូវបានដកចេញនៅនាទី៨៣ ការប្រកួត FA Cup វគ្គ៨ក្រុមចុងក្រោយរបស់ក្លឹប កាលពីចុងសប្តាហ៍ដោយចប់ការប្រកួត Newcastle ចាញ់ Manchester City ២-០ ។
ខ្សែការពារកណ្តាលវ័យ ២៤ ឆ្នាំរបស់ Newcastle United រូបនេះនឹងត្រូវវះកាត់នៅសប្តាហ៍ក្រោយ៕