Chelsea អាចចុះហត្ថលេខាលើ Milos Kerkez និង កីឡាករវ័យក្មេង Leny Yoro របស់ Lille សម្រាប់ជំនួសដំណែង Thiago Silva។
ក្រុមតោខៀវមានបំណងចុះហត្ថលេខាលើខ្សែការពារកណ្តាលថ្មី នៅរដូវក្តៅនេះ នៅពេលដែល Silva ដែលកំពុងឈានចូលវ័យ ៤០ឆ្នាំក្នុងខែកញ្ញា នឹងផុតកុងត្រាជាមួយក្លឹប ហើយអាចចាកចេញដោយមិនគិតថ្លៃ។
Leny Yoro ត្រូវបានគេមើលឃើញថា ជាជម្រើសដ៏ល្អបំផុតមួយ សម្រាប់ជំនួសតំណែង Thiago Silva ខណៈដែលកីឡាករប្រេស៊ីលខិតកាន់តែជិតដល់ការចាកចេញពី Stamford Bridge។
Yoro បានរីករាយនឹងរដូវកាលដ៏ត្រចះត្រចង់នៅក្នុងប្រទេសបារាំង ហើយកីឡាករវ័យ ១៨ឆ្នាំរូបនេះ ក៏កំពុងតែមានការទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗ នៅអឺរ៉ុបផងដែរ រួមមាន Paris Saint-Germain និង Real Madrid៕