ការប្រកួត Premier League ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ដែល Chelsea នឹងត្រូវប្រកួតជាមួយ Newcastle United នៅកីឡដ្ឋាន Stamford Bridge។
Chelsea ឈរនៅលេខ១១ ក្នុងតារាង Premier League ហាក់ដូចជាមានពន្លក នៃការងើបឡើងវិញបន្តិច បន្ទាប់ពីក្រុមតោខៀវឆ្លងកាត់ ៣ ប្រកួតមិនដែលចាញ់។
លទ្ធផលប្រកួតនៅ Stamford Bridge មានភាពល្អប្រសើរក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលក្រុមតោខៀវប្រកួតឈ្នះ ៤ ប្រកួតក្នុងចំណោម ៥ ប្រកួតចុងក្រោយនៅលើទឹកដីខ្លួនឯង។
ចំណែកឯ Newcastle United បានងើបឡើងវិញដូចគ្នាថ្មីៗនេះ ខណៈដែលពួកគេប្រកួតចាញ់តែ ១ប្រកួតប៉ុណ្ណោះក្នុងចំណោម ៦ប្រកួតចុងក្រោយ បន្ទាប់ពីឆ្លងកាត់ការចាញ់ ៤ប្រកួតជាប់ៗគ្នាក្នុងលីគ។
លទ្ធផលប្រកួតក្រៅដីនៅតែជាក្តីបារម្ភដ៏ធំមួយ សម្រាប់ក្រុមរបស់លោក Eddie Howe ដោយ Newcastle ប្រកួតឈ្នះតែ ២ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១០ ប្រកួតចុងក្រោយក្រៅដី ដោយក្នុងនោះពួកគេចាញ់ ៦ ប្រកួត។
ការព្យាករណ៍ : ទាំង Chelsea និង Newcastle United មិនអាចការពារមិនឱ្យរបូតគ្រាប់បាល់បានឡើយ នៃការប្រកួតថ្មីៗនេះ ដូច្នេះនេះអាចជាការប៉ះទង្គិចគ្នា ដែលអាចនឹងមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនផងដែរ។
ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Chelsea ឈ្នះ និង Over ៣.៥ គ្រាប់៕