ការប្រកួត Premier League ថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០២៤ ដែល Manchester United នឹងត្រូវប្រកួតជាមួយ Everton នៅកីឡដ្ឋាន Old Trafford ។
ក្រុមបិសាចក្រហម Manchester United បច្ចុប្បន្ននេះមាន ៦ ពិន្ទុឈរពីក្រោមក្រុមឈរលេខ ៥ Tottenham ឈានចូលក្នុងការប្រកួត Premier League ចុងសប្តាហ៍នេះ។
United ត្រូវតែមានភាពស៊ីសង្វាក់គ្នាកាន់តែខ្លាំងនៅ Old Trafford ចន្លោះពេលនេះ រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ប្រសិនបើពួកគេមានឱកាសក្នុងការទទួលបានកៅអីលេងនៅអឺរ៉ុប។
ចំណែកឯ Everton ១០ ប្រកួតចុងក្រោយលទ្ធផលត្រូវបានបែងចែកជាពីរស្មើគ្នាដោយស្មើ ៥ ប្រកួត និងចាញ់ ៥ ប្រកួត។ ប្រកួតចាញ់ ៣ ប្រកួតក្នុងចំណោម ៥ ប្រកួតនោះគឺជាការលេងក្រៅដីប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
លទ្ធផលប្រកួតក្រៅដីសម្រាប់ Everton បានបង្ហាញថាពួកគេមិនបានឈ្នះការប្រកួតណាមួយឡើយក្នុងចំណោម ៥ ប្រកួតចុងក្រោយ។
ការព្យាករណ៍ : Manchester United ប្រកួតឈ្នះរាល់ជំនួប ៤ ប្រកួតចុងក្រោយទល់និង Everton ហើយ United មើលទៅហាក់ដូចជាមានប្រៀបជាងក្នុងការប្រកួតនេះផងដែរ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Manchester United ឈ្នះ៕