លោក Erik ten Hag កំពុងតែស្ថិតក្រោមសម្ពាធ ស្របពេលដែលលោក Sir. Jim Ratcliffe បានបង្ហាញការមិនពេញចិត្ត នឹងលទ្ធផលនៃការប្រកួត Manchester Derby។
លោក Erik ten Hag ត្រូវបានរងការព្រមាន ចំពោះភាពអសមត្ថភាពរបស់គាត់ ក្នុងការប្រកួតប្រជែងជាមួយក្រុមខ្លាំងនៅ Premier League ហើយក៏មិនត្រូវបានមើលរំលងពីម្ចាស់ក្លឹបរបស់ Manchester United លោក Sir. Jim Ratcliffe នោះទេ។
ម្ចាស់ក្លឹបបិសាចក្រហមបានមើលឃើញថា ក្រុមរបស់ខ្លួនប្រកួតចាញ់ Manchester City ៣-១ នៅកីឡដ្ឋាន Etihad កាលពីថ្ងៃអាទិត្យ បើទោះបីជាមានការនាំមុខមុនតាមរយៈគ្រាប់បាល់របស់ Marcus Rashford ក៏ដោយ។ គ្រាប់បាល់ស៊ុតបញ្ចូលទីនាំមុខ ត្រូវបានច្រានចោលដោយ Phil Foden ពីរគ្រាប់ មុនពេល Erling Haaland បន្ថែមគ្រាប់ទីបី ក្នុងម៉ោងបន្ថែម។
ប្រកួតចាញ់ City មានន័យថា United មាន ១១ ពិន្ទុតាមពីក្រោយ Aston Villa ដែលបច្ចុប្បន្នកំពុងឈរនៅលេខ៤ ក្នុងតារាង Premier League ។ លទ្ធផលនេះមិនបានបន្ធូរបន្ថយសម្ពាធលើលោក Ten Hag ដែលអនាគតរយៈពេលវែងរបស់គាត់ នៅតែមិនមានភាពច្បាស់លាស់៕