ការប្រកួត Premier League ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ដែល Sheffield United នឹងត្រូវប្រកួតជាមួយ Arsenal នៅកីឡដ្ឋាន Bramall Lane។
ក្តីសង្ឃឹមដើម្បីបន្តលេងនៅលីគកំពូល Premier League សម្រាប់ Sheffield United មើលទៅកាន់តែតិចទៅៗ ក្រោមការដឹកនាំរបស់លោក Chris Wilder ដែលក្រុមរបស់គាត់ឥឡូវនេះរកឃើញថា ពួកគេកំពុងតាមពីក្រោយ Nottingham Forest ចំនួន ១១ ពិន្ទុ និងតំបន់សុវត្ថិភាព ហើយប្រកួតឈ្នះតែ ៣ ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ។
ឈានចូលការប្រកួតនៅយប់ថ្ងៃចន្ទនេះ Sheffield United ប្រកួតចាញ់ ៩ ប្រកួតក្នុងចំណោម ១៣ ប្រកួតក្នុងផ្ទះរហូតមកទល់ពេលនេះ នៃរដូវកាលថ្មី ហើយនឹងត្រូវប្រឈមមុខជាមួយ Arsenal ដែលមានទម្រង់លេង និងមានទំនុកចិត្តខ្ពស់។
Arsenal នៅតែកាន់កាប់តំណែងលេខ ៣ ក្នុងតារាង Premier League បើទោះបីជាប្រកួតឈ្នះ ៦ ប្រកួតជាប់ៗក្នុងលីគក៏ដោយ។
អ្វីដែលសំខាន់បង្ហាញថា Arsenal ប្រកួតឈ្នះមិនតិចជាង ១៨ ប្រកួតទេក្នុងចំណោម ២៦ ប្រកួតសរុបរដូវកាលនេះ ខណៈដែលប្រកួតឈ្នះ ៨ ប្រកួតក្នុងចំណោម ១៣ ក្រៅដីរហូតមកទល់ពេលនេះផងដែរ។
ការព្យាករណ៍ : Arsenal ឈ្នះរាល់ជំនួប ៤ ប្រកួតចុងក្រោយទល់និង Sheffield United ហើយវាហាក់ដូចជាមានតែជ័យជំនះសម្រាប់ក្រុមកាំភ្លើងធំតែមួយគត់ នៅយប់ថ្ងៃចន្ទនេះផងដែរ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Arsenal ឈ្នះ និង Over ៣.៥ គ្រាប់៕