ការប្រកួត Premier League ថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០២៤ ដែល Manchester City នឹងត្រូវប្រកួតជាមួយ Manchester United នៅកីឡដ្ឋាន Etihad ។
Manchester City បានបន្តលទ្ធផលប្រកួតមិនដែលចាញ់របស់ពួកគេ ក្នុងលីគដល់ទៅ ១១ ប្រកួតដ៏គួរឱ្យចាប់អារម្មណ៍ បន្ទាប់ពីប្រកួតឈ្នះ Bournemouth ១-០ ដែលបានក្លាយជាជ័យជំនះទី៩ ក្នុងចំណោម ១១ប្រកួត សម្រាប់ក្រុមរបស់លោក Pep Guardiola។
ក្នុងជ័យជំនះទាំង ៩ ប្រកួតនេះ មាន ៤ ប្រកួតជាការលេងនៅលើទឹកដី Etihad ។ យ៉ាងណាមិញ Manchester City ប្រកួតចាញ់តែ ១ ប្រកួតគត់ក្នុងចំណោម ១៨ ប្រកួតចុងក្រោយក្នុងលីគ ហើយក្នុងនោះ City ឈ្នះ ១២ ប្រកួត។
ក្រឡេកមកមើលក្រុមភ្ញៀវវិញ ដែលជ័យជំនះ ៤ ប្រកួតជាប់ៗគ្នាកន្លងមករបស់ Manchester United ក្នុងលីគ ត្រូវបានបញ្ឈប់បន្ទាប់ពីប្រកួតចាញ់ Fulham ២-១ កាលពីចុងសប្តាហ៍មុន។
United ប្រកួតឈ្នះតែ ៦ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៣ ប្រកួតចុងក្រោយ ដោយ ៨ ប្រកួតក្នុងចំណោម ១៣ ប្រកួតចុងក្រោយនេះ United លទ្ធផលបញ្ចប់ដោយក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា។ ដូច្នេះជម្រើសគ្រាប់បាល់ច្រើន គឺជាជម្រើសមួយដ៏ល្អសម្រាប់ការប្រកួតនេះ។
ការព្យាករណ៍ : ៤ ប្រកួតក្នុងចំណោមជំនួប ៥ ប្រកួតចុងក្រោយរវាង Manchester ទាំងពីរ បានឱ្យឃើញថា ក្រុមទាំងពីរតែងស៊ុតបញ្ចូលទីគ្នា។ ដូច្នេះជម្រើសចម្បងរបស់យើង នៅក្នុងការប្រកួតនេះគឺ ស្មើ ដោយគ្រាប់បាល់ Over ២.៥ គ្រាប់៕