ការប្រកួត Premier League ថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០២៤ ដែល Newcastle United នឹងត្រូវប្រកួតជាមួយ Wolves នៅកីឡដ្ឋាន St James' Park ។
Newcastle United គ្រប់គ្រងជ័យជម្នះបានតិចតួចបំផុតពីការលេង ៩ ប្រកួតដោយឈ្នះតែ ២ ប្រកួតលើ Aston Villa និង Nottingham Forest ប៉ុន្តែក្នុងនោះក៏ចាញ់ ៥ ប្រកួតផងដែរ។
ទម្រង់លេងនៅទឹកដីកីឡដ្ឋាន St James' Park ក៏ហាក់ដូចជាមានការធ្លាក់ចុះផងដែរ ដោយ Newcastle មិនបានឈ្នះការប្រកួតណាមួយឡើយ ៤ ប្រកួតចុងក្រោយក្នុងផ្ទះ។
រីឯ Wolves នាពេលថ្មីៗនេះ ទើបតែឈ្នះជាប់ៗគ្នាក្នុងលីគ ដោយឈ្នះ Tottenham និង Sheffield United ក្នុងលទ្ធផល ២-១ និងឈ្នះ ១-០ ។ Wolves ក៏បានប្រកួតឈ្នះ ៣ ប្រកួតក្នុងចំណោម ៤ ប្រកួតចុងក្រោយផងដែរ ដូច្នេះពួកគេទំនងជាមិនមានអ្វីត្រូវបារម្ភ ចំពោះការធ្វើដំណើរទៅកាន់ St James' Park ថ្ងៃសៅរ៍នេះទេ។
ការព្យាករណ៍ : ទោះបីជា Newcastle United ថ្មីៗនេះមានបញ្ហាក៏ដោយ ប៉ុន្តែពួកគេប្រកួតចាញ់ Wolves តែម្តងគត់ក្នុងចំណោមជំនួប ៩ បហរកួតចុងក្រោយរវាងក្រុមទាំងពីរ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Newcastle United ឈ្នះ៕