ការប្រកួត Carabao Cup វគ្គផ្តាច់ព្រ័ត្រ ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែល Chelsea នឹងត្រូវប្រកួតជាមួយLiverpool នៅកីឡដ្ឋាន Wembley ។
Chelsea ចូលមកក្នុងការប្រកួតនេះ ដោយមិនស្គាល់ចាញ់ ៣ ប្រកួត ដោយឈ្នះ Aston Villa និង Crystal Palace បូករួមទាំងការប្រកួតស្មើ ១-១ នៅទឹកដី Manchester City កាលពីចុងសប្តាហ៍មុនផងដែរ។
មុនការប្រកួតទាំងបីនេះ Chelsea ប្រកួតចាញ់យ៉ាងធ្ងន់ធ្ងរ ២ ប្រកួត ដោយចាញ់ Wolves ៤-២ ក្នុងផ្ទះ និងប្រកួតចាញ់ Liverpool ៤-១ នៅកីឡដ្ឋាន Anfield ។
រីឯ Liverpool ចូលមកក្នុងការប្រកួតនេះជាមួយនឹងឱកាសក្នុងការឈ្នះពានបួន ហើយក៏នឹងក្លាយជាឆ្នាំចុងក្រោយរបស់លោក Jurgen Klopp ក្នុងការដឹកនាំក្លឹបផងដែរ។
លទ្ធផលចាញ់តែ ១ ប្រកួតគត់ក្នុងចំណោម ១០ ប្រកួតចុងក្រោយក្នុងលីគ Liverpool គួរតែជាជម្រេីសដ៏មានទំនុកចិត្តថាទល់និងក្រុមដែលពួកគេធ្លាប់បានយកឈ្នះ ៤-១ កាលពីប៉ុន្មានសប្តាហ៍មុន។
ការព្យាករណ៍ : ជំនួបរវាង Chelsea និង Liverpool វគ្គផ្តាច់ព្រ័ត្រ Carabao Cup គួរតែមានទំនោរទៅលើក្រុមហង្សក្រហម ប៉ុន្តែអវត្តមានរបស់កីឡាករសំខាន់ៗ ជាច្រើននាក់របស់លោក Jurgen Klopp ដោយសាររងរបួស Chelsea អាចមានឱកាសល្អជាងការរំពឹងទុក។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ ស្មើ៕