ការប្រកួត Premier League ឈានចូលរំលងអាធ្រាត្រថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែល Bournemouth នឹងត្រូវប្រកួតជាមួយ Manchester City នៅកីឡដ្ឋាន Vitality ។
Manchester City បច្ចុប្បន្ននេះ មិនស្គាល់ចាញ់ ១៦ប្រកួត ដោយប្រកួតឈ្នះ ១២ប្រកួតក្នុងចំណោម ១៣ប្រកួតចុងក្រោយ នៅទូទាំងការប្រកួតទាំងអស់ ហើយ ១ ប្រកួតផ្សេងទៀតគឺ ស្មើ ១-១ ជាមួយ Chelsea ក្នុងផ្ទះកាលពីចុងសប្តាហ៍មុន។
City ធ្វើដំណើរទៅកាន់ទឹកដី Vitality របស់ Bournemouth ដោយបានប្រកួតឈ្នះក្រៅដី ៤ ប្រកួតចុងក្រោយ ហើយរកបាន ១១ គ្រាប់ពីការប្រកួតទាំងនោះ។ ជំនួបលើកមុនរវាងក្រុមទាំងពីរបានឱ្យឃើញថា City យកឈ្នះ Bournemouth ៦-១ កាលពីខែវិច្ឆិកាឆ្នាំមុន។
Bournemouth នៅតែកំពុងបន្តរង់ចាំការឈ្នះ Premier League ដំបូងក្នុងឆ្នាំ២០២៤ ដោយរកបានតែ ៣ ពិន្ទុប៉ុណ្ណោះឆ្លងកាត់ការលេង ៦ ប្រកួតកន្លងមក។
ប្រកួតក្នុងលីគ ៣ ប្រកួតក្នុងចំណោម ៤ ប្រកួតចុងក្រោយបញ្ចប់ត្រឹមលទ្ធផលស្មើ។ រីឯទម្រង់លេងក្នុងផ្ទះបានឱ្យឃើញថា Bournemouth ឈ្នះ ៣ ប្រកួតក្នុងចំណោម ១១ ប្រកួត ប៉ុន្តែរកគ្រាប់បាល់បានត្រឹមតែ ១២ គ្រាប់ប៉ុណ្ណោះ។
ការព្យាករណ៍ : Manchester City ទំនងជានឹងបង្ហាញBournemouth ថាពួកគេគឺជាក្រុមមួយដ៏ខ្លាំងដោយមិនស្គាល់ចាញ់សោះ ១៦ ប្រកួតចុងក្រោយ ហើយឈ្នះប្រកួតនេះ នឹងធ្វើឱ្យពួកគេរក្សាគម្លាតត្រឹមតែ ១ពិន្ទុពីក្រុមឈរកំពូលតារាង Liverpool។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Manchester City ឈ្នះ៕