ព្យាករណ៍គូ​ Manchester United vs Fulham ថ្ងៃទី២៤កុម្ភៈ

ការប្រកួត​ Premier League ថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែល​ Manchester United​ នឹងត្រូវប្រកួតជាមួយ​ Fulham នៅកីឡដ្ឋាន​ ​​Old Trafford ។ 

ប្រកួតឈ្នះកន្លងមកលើ Wolves, West Ham និង Aston Villa (ក្រៅដី) មានន័យថា Manchester United នៅតែស្ថិតក្នុងជម្រេីសសម្រាប់ដំណែងលេងនៅអឺរ៉ុបរដូវកាលក្រោយ។

ឈ្នះ ៧ ស្មើ ១ និងចាញ់ ៤​ ប្រកួតបញ្ជាក់ពីការតស៊ូរបស់ United សម្រាប់ស្ថេរភាពទម្រង់លេងក្នុងផ្ទះ ប៉ុន្តែក្រុមរបស់លោក Hag ដឹងថាពួកគេមានឱកាសច្រើន ដើម្បីដណ្តើមយក៣ពិន្ទុផ្សេងទៀតពី Fulham ក្នុងជំនួបនេះ។

រីឯ​ Fulham ប្រកួតឈ្នះត្រឹម​តែ​ ២​ ប្រកួតប៉ុណ្ណោះពី​ ៩​ ប្រកួតកន្លងមកសរុប​ក្នុង​ក្រប​ខ័ណ្ឌ Premier League ដោយក្នុងនោះពួកគេប្រកួតចាញ់​ ៥​ ប្រកួត​ ដែល​ ៣​ ប្រកួតជាការចាញ់ក្រៅដី។ 

Fulham ប្រកួតឈ្នះតែ​ ១​ ប្រកួតប៉ុណ្ណោះរហូតមកដល់បច្ចុប្បន្ននៃរដូវកាលថ្មី ដែលជាជ័យជម្នះ ១-០ នៅលើទឹកដី Everton នៅដើមរដូវកាល​ ប៉ុន្តែចាប់តាំងពីពេលនោះមក ពួកគេមិនបានឈ្នះ​ ១១​ ប្រកួតជាបន្តបន្ទាប់​ដោយចាញ់​ ៧​ ប្រកួត។

ការព្យាករណ៍​ :​ Manchester United បានគ្រប់គ្រងការប្រកួតជាច្រើនក្នុងជំនួបកន្លងមកៗ ខណៈដែលក្រុមបិសាចក្រហមឈ្នះ ៧​ ប្រកួតក្នុងចំណោមជំនួបទល់និង Fulham ៨​ ប្រកួតចុងក្រោយ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​​ Manchester United ឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង