Xabi Alonso គឺជាជម្រើសទី១របស់ Bayern Munich ដើម្បីស្នងតំណែងលោក Thomas Tuchel បន្ទាប់ពីក្លឹបម្ចាស់ជើងឯក Bundesliga បានបញ្ជាក់ថា ពួកគេនឹងចែកផ្លូវជាមួយអ្នកចាត់ការទូទៅនៅរដូវក្តៅនេះ ខណៈដែលពួកគេក៏កំពុងសម្លឹងមើលលោក Zinedine Zidane និង Ole Gunnar Solskjaer ផងដែរ។
សម្ពាធកាន់តែកើនឡើងលើលោក Tuchel បន្ទាប់ពីប្រកួតចាញ់ Bochum ៣-២ កាលពីថ្ងៃអាទិត្យ បានធ្វើឱ្យ Bayern មានប្រាំបីពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Bayer Leverkusen របស់លោក Alonso និងបានធ្វើឱ្យ Bayern ចាញ់ជាលើកទី៣ជាប់ៗគ្នា បន្ទាប់ពីពួកគេប្រកួតចាញ់ Lazio ១-០ ក្នុងជើងទី១ Champions League វគ្គ ១៦ក្រុមចុងក្រោយ កាលពីសប្តាហ៍មុន។
ប្រឈមមុខនឹងរដូវកាលដែលគ្មានឈ្នះពានរង្វាន់ជាលើកដំបូង ក្នុងរយៈពេល១២ឆ្នាំ ផែនការចម្បងរបស់ Bayern គឺឈានដល់ចុងបញ្ចប់នៃរដូវកាល ជាមួយលោក Tuchel ដោយវាយតម្លៃស្ថានភាព ប៉ុន្តែក្លឹបបានប្រកាសកាលពីថ្ងៃពុធថា អតីតគ្រូបង្វឹករបស់ Chelsea នឹងចាកចេញពីក្លឹប៕