Shaw បានបង្ហាញខ្លួនត្រឹមតង់ទី១ប៉ុណ្ណោះ ក្នុងជ័យជម្នះរបស់ United នៅលើទឹកដី Luton កាលពីថ្ងៃអាទិត្យត្រឹមតែមួយសប្តាហ៍ បន្ទាប់ពីគាត់ក៏ត្រូវបានប្តូរជំនួសនៅតង់ទី១ ជាមួយ Aston Villa ។
កីឡាករវ័យ២៨ឆ្នាំរូបនេះ បានខកខានរយៈពេល៣ខែដំបូង នៃរដូវកាលនេះ ដោយសារបញ្ហារបួស ហើយបច្ចុប្បន្ននេះអាចនឹងចូលលេងតិចតួចក្នុងការប្រកួត Premier League ១៣ប្រកួតចុងក្រោយ នៃរដូវកាលសម្រាប់ United ខណៈដែលក្លឹបព្យាយាមរក្សាដំណែងក្លឹបកំពូលទាំងបួន។
Shaw ក៏នឹងខកខានការប្រកួតមិត្តភាពរបស់ England ជាមួយ Brazil និង Belgium នៅខែក្រោយ រួមជាមួយនឹងការប្រកួត Euro ២០២៤ ក្នុងជំនួបជាមួយ Serbia នៅថ្ងៃទី១៦ ខែមិថុនា។
Shaw ត្រូវអវត្តមានស្ទើរតែពេញមួយរដូវកាលនេះ ខណៈដែលជម្រើសខ្សែការពារឆ្វេងម្នាក់ទៀតរបស់ United កីឡាករ Tyrell Malacia មិនបានលេងតាំងពីខែមិថុនា ឆ្នាំ២០២៣៕