ការប្រកួត Premier League ថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដែល Brentford នឹងត្រូវប្រកួតជាមួយ Liverpool នៅកីឡដ្ឋាន Gtech Community ។
Brentford រកបានជ័យជម្នះ ៣ ប្រកួតបន្ថែមទៀតពីការលេង១២ ប្រកួតសរុបនៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស បន្ទាប់ពីឈ្នះ ៣ ប្រកួតជាប់ៗគ្នាកាលពីដើមរដូវកាល។
លទ្ធផលចាញ់ ៩ ប្រកួតក្នុងចំណោម ១២ ប្រកួតចុងក្រោយ បានក្លាយជាកង្វល់ដ៏ធំសម្រាប់លោក Thomas Frank និងក្រុមរបស់គាត់ ខណៈដែល Brentford មានត្រឹមតែ ៦ ពិន្ទុពីលើក្រុមបាតតារាងទាំងបីប៉ុណ្ណោះ។
រីឯជ័យជម្នះ ១០ ប្រកួតចំណោម ១៥ប្រកួត មុនពេលប្រកួតចាញ់ Arsenal ក៏នឹងផ្តល់ទំនុកចិត្តខ្ពស់ដល់ Liverpool ថាពួកគេអាចពង្រឹងជ័យជម្នះលេី Brentford ថ្ងៃសៅរ៍នេះ។
លើសពីនេះ Liverpool ចាញ់ ២ ប្រកួតដែលជាការលេងក្រៅដី ប៉ុន្តែពួកគេក៏ប្រកួតឈ្នះ ៦ ប្រកួត និងស្មើ ៤ប្រកួតពីការលេងសរុប ១២ ប្រកួតរហូតមកដល់ពេលនេះ។
ការព្យាករណ៍ : ក្រុមហង្សក្រហម Liverpool បានប្រកួតឈ្នះ៣ ប្រកួតក្នុងចំណោមជំនួប ៤ ប្រកួតចុងក្រោយទល់និង Brentford ហើយ ៣ ពិន្ទុបន្ថែមទៀតសម្រាប់ក្រុមភ្ញៀវ ក្នុងការប្រកួតនេះ គឺជាជម្រើសដ៏ល្អផងដែរ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Liverpool ឈ្នះ៕