ព្យាករណ៍គូ​ UCL: PSG vs Real Sociedad ថ្ងៃទី១៥កុម្ភៈ

ការប្រកួត​ Champions League ថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែល​ PSG​ នឹងត្រូវប្រកួតជាមួយ​ Real Sociedad នៅកីឡដ្ឋាន​ ​​Parc des Princes ។ 

ឆ្លងកាត់ ១៦ ប្រកួតដ៏ល្អឥតខ្ចោះ PSG ប្រកួតឈ្នះមិនតិចជាង ១២​ ប្រកួតឡើយ​ ដែលនឹងផ្តល់ឱ្យក្រុមរបស់លោក Luis Enrique នូវទំនុកចិត្តឈានចូលការប្រកួតជើងទី១​ នៅទីក្រុងប៉ារីសនេះ។

លទ្ធផលឈ្នះ ២ ស្មើ ២ ប៉ុន្តែចាញ់ ២​ ប្រកួតបានធ្វើឱ្យ PSG មិនមានភាពរលូនចូលក្នុងវគ្គជម្រុះចាញ់ធ្លាក់​ ប៉ុន្តែ PSG បានប្រកួតឈ្នះ ១១​ ប្រកួតក្នុងចំណោម​ ១៣​ ប្រកួតក្នុងផ្ទះចុងក្រោយនៅទូទាំងការប្រកួតទាំងអស់ នៅកីឡដ្ឋាន Parc des Princes ។

រីឯ​ដំណើរប្រកួតមិន​ដែលប្រកួតចាញ់​ ៦​ ប្រកួត​ជាប់​គ្នា​របស់​ Real Sociedad នៅទូទាំងការ​ប្រកួត​ទាំង​អស់​ត្រូវ​បាន​បញ្ឈប់​កាល​ពី​ចុង​សប្តាហ៍​ក្នុង​លីគ La Liga ក្រោយពេលចាញ់ Osasuna ១-០ ក្នុងផ្ទះ។

អ្វីដែលសំខាន់បង្ហាញថា Real Sociedad ចាញ់តែ​ ២​ ប្រកួតប៉ុណ្ណោះក្នុងចំណោម​ ២០​ ប្រកួតចុងក្រោយនៅទូទាំងការប្រកួតទាំងអស់។

ការព្យាករណ៍​ :​ PSG បានបង្កើតលទ្ធផលល្អដ៏គួរឱ្យចាប់អារម្មណ៍ សម្រាប់ការលេងនៅលើទឹកដីកីឡដ្ឋាន Parc des Princes​ ទូទាំងការប្រកួតទាំងអស់ ហើយនេះប្រាកដជាធ្វើឱ្យម្ចាស់ផ្ទះ ស្ថិតក្នុងចំណុចដ៏រឹងមាំសម្រាប់ការប្រកួតជើងទី១នេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​​ PSG​ ឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង