ការប្រកួត Champions League ថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែល Lazio នឹងត្រូវប្រកួតជាមួយ Bayern Munich នៅកីឡដ្ឋាន Stadio Olimpico ។
Lazio ធ្លាប់ឈ្នះ ៥ ប្រកួតនៅទូទាំងការប្រកួតទាំងអស់ជាមួយនឹងជ័យជម្នះ ៤ ប្រកួតក្នុងលីគ Serie A ខណៈដែលនៅ Champions League Lazio បានបញ្ចប់ដោយឈរនៅលេខ២ ក្នុងពូល E តាមពីក្រោយ Atletico Madrid ។
ជ័យជម្នះ ៣ ប្រកួត និងស្មើ ១ ប្រកួតគឺគ្រប់គ្រាន់សម្រាប់ Lazio ដើម្បីកក់កន្លែងក្នុងវគ្គចាញ់ធ្លាក់ Champions League រដូវកាលនេះ ប៉ុន្តែក្លឹបអ៊ីតាលីអាចនឹងចងចាំលទ្ធផលចាញ់ Bayern Munich យ៉ាងធ្ងន់ធ្ងរ ៤-១ ក្នុងខែកុម្ភៈ ឆ្នាំ២០២១។
រីឯ Bayern Munich នៅ Champions League ជាក្រុមដ៏ខ្លាំងបានឆ្លងកាត់វគ្គចែកពូល ដែលនៅតែមិនស្គាល់ចាញ់ឆ្លងកាត់ការលេង ៦ ប្រកួត ដោយឈ្នះ ៥ ប្រកួតក្នុងចំណោម ៦ ប្រកួតនេះ។
ក្រុមរបស់លោក Thomas Tuchel ប្រកួតចាញ់តែ ៣ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៦ ប្រកួតចុងក្រោយនៅទូទាំងការប្រកួតទាំងអស់ ដោយក្នុងនោះឈ្នះមាន ១១ ប្រកួត។
ការព្យាករណ៍ : ជំនួប ២ ប្រកួតកន្លងមករវាង Lazio និង Bayern Munich លទ្ធផលបញ្ចប់ដោយមានគ្រាប់បាល់ស៊ុតបញ្ចូលទី ៣ គ្រាប់ ឬច្រើនជាងនេះ ហើយគេរំពឹងថានឹងមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើន នៅក្នុងការប្រកួតជើងទី១នេះផងដែរ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Over ២.៥គ្រាប់៕