ការប្រកួត Premier League ថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែល Tottenham នឹងត្រូវប្រកួតជាមួយ Brighton នៅកីឡដ្ឋាន Tottenham Hotspur។
Tottenham ប្រកួតចាញ់តែ ១ ប្រកួតគត់ក្នុងចំណោម ៨ ប្រកួតចុងក្រោយក្នុងលីគ ដែលជាការចាញ់ Brighton ៤-២ ក្រៅដីថ្ងៃសៅរ៍ចុងឆ្នាំមុន។
គ្រាប់បាល់ច្រើនក៏មើលទៅទំនងជាកើតឡើង ក្នុងការប្រកួតនេះផងដែរ ខណៈដែល ៧ ប្រកួតក្នុងចំណោម ៨ ប្រកួតចុងក្រោយរបស់ Tottenham លទ្ធផលបញ្ចប់ដោយមានគ្រាប់បាល់ Over ២.៥ គ្រាប់។
រីឯក្រុមភ្ញៀវ Brighton ប្រកួតឈ្នះតែ ៤ ប្រកួតក្នុងចំណោម ១៧ ប្រកួតចុងក្រោយសរុបក្នុងលីគ។
លទ្ធផលប្រកួតក្រៅដីសម្រាប់ Brighton គឺពិតជាគួរឱ្យខកចិត្ត ដោយប្រកួតឈ្នះតែ ១ ប្រកួតគត់ពីការលេង ៩ ប្រកួតចុងក្រោយ។
ការព្យាករណ៍ : Tottenham ប្រកួតឈ្នះ ៦ ប្រកួតក្នុងចំណោមជំនួប ៩ ប្រកួតចុងក្រោយទល់និង Brighton ហើយក្រុមម្ចាស់ផ្ទះមើលទៅអាចគ្រប់គ្រងបានយ៉ាងល្អ ឈានចូលក្នុងការប្រកួតនេះផងដែរ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Tottenham ឈ្នះ៕