ព្យាករណ៍គូ​ Manchester City vs Everton ថ្ងៃទី១០កុម្ភៈ

ការប្រកួត​ Premier League ថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែល​ Manchester City​ នឹងត្រូវប្រកួតជាមួយ​ Everton នៅកីឡដ្ឋាន​ ​Etihad​។ 

បច្ចុប្បន្ននេះ Manchester City បានលេងឈ្នះ​ ៥​ ប្រកួតចុងក្រោយជាប់ៗគ្នា​ ហើយកន្លងមកក្រុមម្ចាស់ផ្ទះ​ចាញ់តែ​ ៣​ ប្រកួតប៉ុណ្ណោះក្នុងចំណោម​ ២២ប្រកួតសរុបក្នុងរដូវកាលនេះ។ 

ក្រុមរបស់លោក Pep Guardiola នៅតែមិនទាន់ស្គាល់រសជាតិចាញ់ នៅក្នុងផ្ទះនៅឡើយទេរដូវកាលនេះ ដោយឈ្នះ​ ៧​ ប្រកួត និងស្មើ ៣ ប្រកួត​ក្នុងចំណោម​ ១០​ ប្រកួតដែលបានលេងសរុបក្នុង​ផ្ទះ។

រីឯ​ Everton នៅតែកំពុងឈរនៅក្រុមបាតតារាង​ Premier League ទាំងបី​ បើទោះបីជាមិនស្គាល់ចាញ់​ ៣​ ប្រកួតចុងក្រោយក៏ដោយ។

អ្វីដែលសំខាន់បង្ហាញថា​ Everton ប្រកួតឈ្នះត្រឹមតែ ៦​ ប្រកួតប៉ុណ្ណោះក្នុងចំណោម ២៦ ប្រកួតចុងក្រោយ​ក្រៅដីដែលរួមបញ្ចូលទាំងការបរាជ័យក្នុងការរកគ្រាប់បាល់​ ១៣ ប្រកួតក្នុងចំណោម ២៦ ប្រកួតក្រៅដីនេះផងដែរ។

ការព្យាករណ៍​ :​ Manchester City ឈ្នះ ១២​ប្រកួត ក្នុងចំណោមជំនួប​ ១៣​ប្រកួតចុងក្រោយ ទល់និង Everton ហើយ​ ៤​ ប្រកួតក្នុងចំណោម ៥​ ប្រកួតចុងក្រោយក៏បានឃើញថា​ City រក្សាបាន Clean Sheet ផងដែរ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​​ Manchester City​ ឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង