Lionel Messi បានសង្កត់ធ្ងន់ថារបួសបានរារាំងគាត់ ដើម្បីចូលលេងឱ្យក្លឹប Inter Miami ក្នុងការប្រកួតមិត្តភាពដ៏ល្បីមួយក្នុងទីក្រុង Hong Kong ដោយត្រូវបានអ្នកគាំទ្រស្រែកហ៊ោមិនពេញចិត្ត សម្រាប់ការអង្គុយលើកៅអីបម្រុងរបស់គាត់។
អ្នកគាំទ្រដែលម្នាក់ៗ បានចំណាយលើសពី ១០០ផោន សម្រាប់សំបុត្រមួយ ត្រូវបានលឺថា មានការស្រែកទាមទារប្រាក់សំណងមកវិញ ស្របពេលដែលសហម្ចាស់សិទ្ធិផ្តាច់មុខ ដែលជាអតីតប្រធានក្រុមអង់គ្លេស David Beckham ក៏ត្រូវបានសើចចំអកនៅពេលថ្លែងសុន្ទរកថា ក្នុងការប្រកួតថ្ងៃអាទិត្យផងដែរ។
រដ្ឋាភិបាលហុងកុង ទាមទារការពន្យល់ពីអ្នករៀបចំកម្មវិធី Tatler Asia ដោយបានលើកថា ក្រសួងពាក់ព័ន្ធបានព្យាយាមបង្ខំ Miami ឱ្យដាក់កីឡាករ Messi ចូលលេងផងដែរ។
ម្ចាស់ជើងឯក World Cup អាហ្សង់ទីន និយាយថា 'ខ្ញុំក៏ចង់ចូលរួម' ដែលត្រូវបានរិះគន់ដោយរដ្ឋបាលនៃតំបន់ពិសេសរបស់ប្រទេសចិន ចំពោះការមិនចូលរួមក្នុងផ្នែកណាមួយនៅក្នុងការប្រកួត៕