ខ្សែការពារ Lisandro Martinez របស់ Manchester United នឹងអវត្តមានរហូតដល់ខែមេសា បើឆាប់បំផុត បន្ទាប់ពីរងរបួសសរសៃពួរជង្គង់ ក្នុងការប្រកួត United ឈ្នះ ៣-០ លើក្រុម West Ham កាលពីថ្ងៃអាទិត្យ។
Martinez បានដួលក្នុងតង់ទីពីរបន្ទាប់ពីព្យាយាមរារាំងបាល់ពីខ្សែការពារ Vladimir Coufal របស់ West Ham ។
ក្លឹបបាននិយាយថាគាត់ "ត្រូវបានគេរំពឹងថានឹងអវត្តមានយ៉ាងហោចណាស់ប្រាំបីសប្តាហ៍ដោយសារតែរបួសថ្មីៗនេះ" ។
គួររំលឹកឡើងវិញថា កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានលេងបានតែ ៣ ប្រកួតប៉ុណ្ណោះ បន្ទាប់ពីបានសម្រាកអស់រយៈពេលជាង ៣ ខែដោយមានរបួសជើង។ ដោយខកខានការប្រកួតសរុប ២២ ប្រកួតជាមួយនឹងរបួសជើង មុនពេលត្រលប់មកប្រកួតជាមួយនិងTottenham នៅថ្ងៃទី ១៤ ខែមករា៕