Roma បន្តដំណើរការយ៉ាងល្អឥតខ្ចោះ ក្រោមការដឹកនាំរបស់ លោក Daniele De Rossi ជាមួយនឹងជ័យជម្នះដ៏លេចធ្លោដើម្បីឡើងទៅឈរនៅលេខ៥ ក្នុងតារាង Serie A ។
Roma បានឈ្នះការប្រកួតជាលើកទី៣ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី លោក Daniele De Rossi ជាមួយនឹងជ័យជម្នះ លើ Cagliari ៤-០ ក្នុងផ្ទះ។
ជ័យជម្នះនេះធ្វើឱ្យ Roma ឡើងទៅឈរលេខ៥ក្នុងតារាង Serie A មានមួយពិន្ទុតាមពីក្រោយ Atalanta ដែលឈរនៅលេខ៤ ក្នុងតំណែង UEFA Champions League។
សូមរំលឹកឡើងវិញថា លោក Daniele De Rossi បានចូលកាន់តំណែងជាអ្នកចាត់របស់ Roma បន្ទាប់ពីការបណ្តេញចេញរបស់លោក Jose Mourinho កាលពីខែមុន ហើយបានរីករាយជាមួយនឹងជ័យជម្នះ ៣ ប្រកួតជាប់ៗគ្នាចាប់តាំងពីពេលនោះមក។
នៅក្នុងទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍មួយនៅឯកីឡដ្ឋាន Stadio Olimpico ក្រុមម្ចាស់ផ្ទះ Roma បាននាំមុខដោយគ្រាប់បាល់ស៊ុតបញ្ចូលទី ២ គ្រាប់របស់កីឡាករ Paulo Dybala កីឡាករ Lorenzo Pellegrini បានបំប៉ោងសំណាញ់ទីគ្រាប់បាល់ទី៣ ហើយ Dean Huijsen រកបានគ្រាប់បាល់ដំបូងរបស់គាត់សម្រាប់ក្លឹប៕