ការប្រកួត Premier League ថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែល Manchester United នឹងត្រូវប្រកួតជាមួយ West Ham United ក្នុងកីឡដ្ឋាន Old Trafford ។
Manchester United នៅតែកំពុងតាមពីក្រោយ៨ពិន្ទុពីតំណែងក្រុមមានឈ្មោះប្រកួត Champions League ។ United នឹងឡើងទៅឈរនៅក្រុមកំពូលទាំង៦ ប្រសិនជាអាចយកឈ្នះលើ West Ham ។
ទម្រង់លេងក្នុងផ្ទះក្នុងលីគបានឱ្យឃើញថា United ប្រកួតឈ្នះ ៦ប្រកួត និងចាញ់ ៤ ប្រកួត។
West Ham មិនមានកំណត់ត្រាល្អក្នុងទឹកដី Old Trafford ទេ។ ៣ ប្រកួតចុងក្រោយដែលជាការប្រកួតក្នុងលីគ ពួកគេសុទ្ធតែចាញ់ United ដោយលទ្ធផល ១-០ គ្រប់ប្រកួត។
West Ham ត្រូវតែត្រលប់ទៅរកទម្រង់លេងដែលបានបង្ហាញក្នុងខែធ្នូ នៅពេលដែលពួកគេយកឈ្នះ United ២-០ ក្នុងផ្ទះ។
ការព្យាករណ៍ : West Ham មិនទាន់ឈ្នះ ហើយមានក៏កំណត់ត្រាលីគមិនល្អ ពេលមកលេងនៅ Old Trafford រដូវកាលនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Manchester United ឈ្នះ៕