ព្យាករណ៍គូ​ Newcastle United v Luton Town ថ្ងៃទី៣កុម្ភៈ

ការប្រកួត​ Premier League ថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែល​ Newcastle United នឹងត្រូវប្រកួតជាមួយ​ Luton Town ក្នុងកីឡដ្ឋាន James' Park​ ។  

ទម្រង់លេងធ្លាក់ចុះនាពេលថ្មីៗនេះរបស់ Newcastle United ដែលធ្វើឱ្យពួកគេប្រកួតចាញ់​ ៦​ប្រកួតក្នុងចំណោម​ ៨​ ប្រកួតចុងក្រោយក្នុងលីគ​ ហើយតាមពីក្រោយក្រុមឈរលេង​៥​ ដល់ទៅ​ ១១​ពិន្ទុ។

ក្នុងចំណោម​ ៦​ ប្រកួតនេះ​ ចាញ់​ ៤ប្រកួតជាការលេងក្រៅដី ខណៈដែលលទ្ធផលនៅក្នុងផ្ទះបានឱ្យឃើញថា Newcastle ឈ្នះ​ ៧​ ប្រកួតក្នុងចំណោម​ ៩​ ប្រកួតចុងក្រោយ។

រីឯ​ Luton Town ទើបតែប្រកួតឈ្នះជាលើកទី៣​ ក្នុងចំណោម​ ៥​ ប្រកួតក្នុងលីគ​ ដែលបានជួយពួកគេឱ្យចាកចេញពីក្រុមបាតតារាងទាំងបី នៃតារាង Premier League​។ 

លទ្ធផលប្រកួតក្រៅ​ផ្ទះ​ពិតជា​ខកចិត្ត​ខ្លាំង​ណាស់​ចំពោះ​ Luton ដោយឈ្នះ​តែ​ ២​ ប្រកួត​គត់ក្នុងចំណោម​ ១០​ ប្រកួតកន្លងមករហូត​មក​ទល់​ពេល​នេះ​។ 

ការព្យាករណ៍​ :​ Newcastle United ធ្លាប់ឈ្នះ​ Luton Town ២​ ប្រកួតក្នុងចំណោម​ ៣​ ប្រកួតក្នុងផ្ទះចុងក្រោយ ហើយមើលទៅនឹងទទួលបានជោគជ័យ​ ១​ ប្រកួតបន្ថែមទៀតនៅថ្ងៃសៅរ៍នេះ​ ក្នុងកីឡដ្ឋាន St James' Park។ ដូច្នេះជម្រើសចម្បងរបស់យើង នៅក្នុងការប្រកួតនេះគឺ​ Newcastle United​ ឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង