ការប្រកួត Premier League ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែល Wolves នឹងត្រូវប្រកួតជាមួយ Manchester United ក្នុងកីឡដ្ឋាន Molineux ។
Wolves ប្រកួតចាញ់ត្រឹមតែ ៤ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៦ ប្រកួតចុងក្រោយ ដោយក្នុងនោះពួកគឈ្នះ ៧ ប្រកួត។
ក្រុមម្ចាស់ផ្ទះក៏មិនស្គាល់ចាញ់ ៨ ប្រកួតចុងក្រោយដែលជាការលេងនៅលើទឹកដី Molineux របស់ខ្លួន ដោយឈ្នះ ៥ប្រកួត និងស្មើ ៣ ប្រកួត ខណៈដែលលទ្ធផលក្រុមទាំងពីរស៊ុតបញ្ចូលទីក្នុងផ្ទះមាន ៦ ប្រកួតក្នុងចំណោម ៨ ប្រកួតនេះផងដែរ។
រីឯ Manchester United បានបន្តលទ្ធផលដ៏ខកចិត្តសម្រាប់ការប្រកួតក្នុងលីគ ដោយចាញ់ ៣ ប្រកួតក្នុងចំណោម ៦ ប្រកួតចុងក្រោយ។
សរុបមក នេះជារដូវកាលដ៏ខកចិត្តមួយសម្រាប់ក្រុម Manchester United របស់ Ten Hag ដោយឈ្នះ ១០ ប្រកួត ស្មើ ២ ប្រកួត និងចាញ់ ៩ ប្រកួតក្នុងចំណោម ២១ប្រកួតសរុបក្នុងរដូវកាលនេះ។
ការព្យាករណ៍ : ក្នុងជំនួបនៅយប់ថ្ងៃព្រហស្បតិ៍ក្នុងកីឡដ្ឋាន Molineux ដែលភាគីទាំងពីរត្រូវបានរំពឹងទុកដោយលទ្ធផលក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ ស្មើ ដោយក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា៕