ការប្រកួត Premier League ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលក្រុមឈរកំពូលតារាង Liverpool នឹងត្រូវប្រកួតជាមួយ Chelsea ក្នុងកីឡដ្ឋាន Anfield ។
Liverpool ទើបតែប្រកួតចាញ់ ១ ប្រកួតគត់មកទល់ពេលនេះ នៃរដូវកាលថ្មីនេះ ដែលជាការចាញ់ Tottenham ២-១ ក្រៅដី។
អ្វីដែលសំខាន់បង្ហាញថា Liverpool ចាញ់តែ ១ ប្រកួតនោះគត់ក្នុងចំណោមការប្រកួតលីគ ៣២ ប្រកួតចុងក្រោយ។
រីឯ Chelsea វិញទទួលបានលទ្ធផលខកចិត្ត ដោយប្រកួតចាញ់ ៥ ប្រកួតក្នុងចំណោម ១០ ប្រកួត ដែលក្នុងនោះ ៤ ប្រកួតជាការលេងក្រៅដី។
ហើយពួកគេប្រកួតឈ្នះតែ ៤ ប្រកួតប៉ុណ្ណោះពីលេងក្រៅដី ១២ ប្រកួតកន្លងមក ដែលក្នុងនោះចាញ់មាន ៧ ប្រកួតផងដែរ។
ការព្យាករណ៍ : Liverpool មិនដែលប្រកួតចាញ់ Chelsea សោះក្នុងជំនួប ៧ ប្រកួតចុងក្រោយ បើទោះបីជាលទ្ធផលស្មើគ្នារវាងក្លឹបទាំងពីរនេះ មានមិនតិចជាង ៥ប្រកួតក្នុងចំណោម ៧ប្រកួតចុងក្រោយនេះក៏ដោយ ប៉ុន្តែលទ្ធផលដ៏រឹងមាំរបស់ Liverpool គួរតែឃើញពួកគេឈ្នះក្នុងការប្រកួតនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Liverpool ឈ្នះ៕