ការប្រកួត Premier League ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ដែល Tottenham នឹងត្រូវប្រកួតជាមួយ Brentford ក្នុងកីឡដ្ឋាន Tottenham Hotspur។
ដោយប្រកួតចាញ់តែ ១ ប្រកួតគត់ក្នុងចំណោម ៦ ប្រកួតចុងក្រោយសរុបនាពេលថ្មីៗនេះ Tottenham មើលទៅនឹងទទួលបាននូវភាពជោគជ័យបន្ថែមទៀតក្នុងជំនួបទល់និង Brentford នៅយប់ថ្ងៃពុធនេះ។
កាលពីដើមរដូវកាលនេះ Tottenham ប្រកួតមិនដែលចាញ់ ១០ ប្រកួត ប៉ុន្តែទោះបីជាពួកគេបន្ទាប់មកមិនបានប្រកួតឈ្នះ ៥ ប្រកួតក៏ដោយ ក៏ក្រុមម្ចាស់ផ្ទះនៅរាត្រីថ្ងៃពុធនេះនឹងត្រលប់មករកទម្រង់លេងដ៏ជោគជ័យវិញជាមិនខាន។
ចំណែកឯ Brentford ប្រកួតឈ្នះតែ ២ ប្រកួតប៉ុណ្ណោះក្នុងចំណោម ៩ ប្រកួតក្រៅដី ប៉ុន្តែក្នុងនោះពួកគេប្រកួតចាញ់ ៦ ប្រកួតផងដែរ។
អ្វីដែលសំខាន់គឺលទ្ធផលមិនល្អ សម្រាប់ការលេងក្រៅដីពេលថ្មីៗនេះរបស់ Brentford រួមមានការចាញ់ ៤ ប្រកួតចុងក្រោយកន្លងមកផងដែរ។
ការព្យាករណ៍ : ទម្រង់លេងក្នុងដីបច្ចុប្បន្នរបស់ Tottenham ទំនងជាខ្លាំងពេកសម្រាប់ក្រុមភ្ញៀវ Brentford ដោយសារតែ Tottenham ប្រកួតឈ្នះក្នុងដី ៣ ប្រកួតចុងក្រោយ ប៉ុន្តែ Brentford ប្រកួតចាញ់ក្រៅដី ៤ ប្រកួតចុងក្រោយ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Tottenham ឈ្នះ៕