ព្យាករណ៍គូ​ Manchester City vs Burnley ថ្ងៃទី១កុម្ភៈ

ការប្រកួត​ Premier League ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ដែល Manchester City​ នឹងត្រូវប្រកួតជាមួយ​ Burnley​ ក្នុងកីឡដ្ឋាន​ ។ 

ក្នុង​ក្រប​ខ័ណ្ឌ Premier League ក្រុមមេឃខៀវ​ Manchester City ប្រកួតឈ្នះ​ ៤​ ប្រកួតក្នុង​ចំណោម​ ៥​ ប្រកួត​​ចុង​ក្រោយ​ ដោយស្មើ​ជាមួយ Crystal Palace ក្នុង​ផ្ទះ ២-២ ។ រីឯនៅទូទាំងការប្រកួតទាំងអស់វិញ City ប្រកួតឈ្នះ​ ៧​ ប្រកួតចុងក្រោយផងដែរ។ 

City មិនទាន់ស្គាល់ចាញ់ការប្រកួតក្នុងផ្ទះនៅ​ Premier League នោះទេរដូវកាលនេះ ដោយឈ្នះ ៦​ ប្រកួត និងស្មើ ៣​ ប្រកួត។

រីឯ​ Burnley កំពុងស្ថិតក្នុងបញ្ហានៃកាត់ចោល​ ដោយមាន ៥​ពិន្ទុពីក្រោយតំបន់សុវត្ថិភាព ហើយមានគ្រាប់បាល់ -២១​ គ្រាប់ថែមទៀត។

Burnley មាន​កំណត់​ត្រា​ដ៏​អាក្រក់​ក្នុងជំនួបទល់​និង Manchester City ដោយ​ចាញ់​ទាំង១២​ប្រកួត​ចុង​ក្រោយ​។ គ្រាប់បាល់សរុបនៅក្នុងការចាញ់រាប់សិបលើកនោះ គឺពិតជាគួរឱ្យភ្ញាក់ផ្អើលដោយចាញ់ City ៤៣-១ ជាមួយនឹងលទ្ធផល ២៨-០​ ដែលគិតត្រឹម​ ៨​ ប្រកួតក្រុមចុងក្រោយ។

ការព្យាករណ៍​ :​ Manchester City​ ​មាន​កំណត់ត្រា​ដ៏​ល្អ​ឥតខ្ចោះទល់​និង​ Burnley ដែល​ជាក្រុមកំពុង​តស៊ូ​ដើម្បី​គេច​ពី​ការ​វិល​ទៅ​កាន់​ក្របខណ្ឌ Championship វិញ​។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ​ Manchester City​ ឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង