ការប្រកួត Premier League ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដែល Aston Villa នឹងត្រូវប្រកួតជាមួយ Newcastle United ក្នុងកីឡដ្ឋាន Villa Park ។
ក្នុងចំណោម ១០ ប្រកួតចុងក្រោយសរុបរបស់ Aston Villa នៅក្របខ័ណ្ឌ Premier League ពួកគេប្រកួតឈ្នះ ៦ ប្រកួត ដែលរួមបញ្ចូលទាំងជ័យជម្នះ ៤ ប្រកួតដែលជាការលេងនៅលើទឹកដីកីឡដ្ឋាន Villa Park ។
Villa ប្រកួតឈ្នះមិនតិចជាង ៩ ប្រកួតឡើយក្នុងចំណោម ១០ ប្រកួតក្នុងផ្ទះរហូតមកដល់បច្ចុប្បន្ន។ ហើយ ៧ ប្រកួតក្នុងចំណោម ១០ ប្រកួតក្នុងផ្ទះបញ្ចប់ដោយចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទី ៣ គ្រាប់ ឬច្រើនជាងនេះផងដែរ។
រីឯ Newcastle United ប្រកួតឈ្នះត្រឹមតែ ៣ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១០ ប្រកួតចុងក្រោយសរុបក្នុងលីគ។
អ្វីដែលសំខាន់បង្ហាញថា Newcastle ប្រកួតចាញ់ ៦ ប្រកួតក្នុងចំណោម ៧ ប្រកួតចុងក្រោយ ហើយពួកគេប្រកួតឈ្នះតែ ១ ប្រកួតគត់ក្នុងចំណោម ១០ ប្រកួតក្រៅដីរហូតមកទល់ពេលនេះ។
ការព្យាករណ៍ : ចំនួនគ្រាប់បាល់ច្រើនតែងតែកើតឡើងក្នុងជំនួប ៤ ប្រកួតចុងក្រោយរវាង Aston Villa និង Newcastle United ដោយ ៤ ប្រកួតចុងក្រោយនេះលទ្ធផលបញ្ចប់ដោយមានគ្រាប់បាល់ស៊ុតបញ្ចូលទី ៣ គ្រាប់ឬច្រើនជាងនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Over ២.៥ គ្រាប់៕