ព្យាករណ៍គូ​ Nottingham Forest vs Arsenal ថ្ងៃទី៣១មករា

ការប្រកួត​ Premier League ថ្ងៃទី៣១មករា២០២៤ ដែល​ Nottingham Forest​ នឹងត្រូវប្រកួតជាមួយ​ Arsenal នៅកីឡដ្ឋាន​ ​City Ground ។ 

លទ្ធផលចាញ់ក្រៅដីកាលពីពេលថ្មីៗនេះ នៅដី​ Brentford បានធ្វើឱ្យ Nottingham Forest មានត្រឹមតែ៤ពិន្ទុប៉ុណ្ណោះពីលើក្រុមឈរលេខ៣ពីបាតតារាង​ Luton Town​ ។ 

ហើយ​ ១០ ប្រកួតថ្មីៗកន្លងមកនេះ Nottingham Forest ប្រកួតចាញ់សរុប​ ៧​ ប្រកួត ដែលចំណុចសំខាន់បង្ហាញថា ក្រុមរបស់លោក Nuno Espiritio Santo ប្រកួតឈ្នះតែ​ ៣​ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៧​ ប្រកួតចុងក្រោយ។

រីឯ​ Arsenal ប្រកួតចាញ់តែ​ ៣​ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១០​ ប្រកួតចុងក្រោយក្នុងលីគ​ ដែលរួមបញ្ចូលទាំងការចាញ់​Aston Villa នៅក្រៅដី ប៉ុន្តែក្រុមកាំភ្លើងធំក៏រកបានជ័យជម្នះ ៦​ ប្រកួតក្នុងរយៈពេលនេះផងដែរ។

លើសពីនេះទៀត Arsenal ប្រកួតឈ្នះ​ ៥ ប្រកួតក្នុងចំណោម ១០ ប្រកួតក្រៅដីចុងក្រោយក្នុងលីគផងដែរ​ ដោយក្នុងនោះពួកគេរក្សា​បាន Clean Sheet ៤​ ប្រកួត។ 

ការព្យាករណ៍​ :​ ៤​ ប្រកួតក្នុង​ចំណោម​ការ​ជួប​គ្នា​ ៥​ ប្រកួតចុង​ក្រោយ​រវាងក្រុមទាំងពីរ​ បានឱ្យឃើញថា មាន​តែ​មួយ​ក្រុម​ប៉ុណ្ណោះដែល​បាន​បំប៉ោងសំណាញ់ទីបាន។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​​ Under ២.៥​ គ្រាប់៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង