ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema វ័យ៣៦ឆ្នាំ កំពុងស្វែងរកផ្លូវរត់ចេញពី Saudi Pro League បន្ទាប់ពីបានចំណាយពេលត្រឹមតែ៦ខែ។
ប៉ុន្តែទោះបីជាមានខ្សែប្រយុទ្ធកណ្តាលតែមួយគឺ Rasmus Hojlund សម្រាប់ពេញមួយរដូវកាលនេះក៏ដោយ ក៏ United បានបដិសេធសូមបីតែការពិភាក្សាលើខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ។
នោះគឺដោយសារតែមានការអះអាងថា United នឹងត្រូវចំណាយទឹកប្រាក់ជាច្រើនលើសលប់ពាក់ព័ន្ធនឹងការនាំយកកីឡាករដែលរកចំណូលបាន ៨៦លានផោន ក្នុងមួយឆ្នាំ ដើម្បីមកកាន់ Old Trafford។
United កំពុងតែប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់លើការចំណាយលើប្រាក់ឈ្នួល និងថវិកាផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីរក្សាឱ្យបាននូវគោលការណ៍ណែនាំដោយ Financial Fair Play៕