Real Madrid បានវ៉ាដាច់ Manchester City ក្លាយជាក្លឹបបាល់ទាត់ដែលរកចំណូលបានច្រើនជាងគេ នេះបើយោងតាមការវិភាគដោយ Deloitte។
Real រកចំណូលបានច្រើនបំផុត ៨៣១ លានអឺរ៉ូ (៧១០ លានផោន) ដើម្បីឈរលើកំពូលតារាងនៃការសិក្សា Money League ពីរដូវកាល ២០២២-២៣ ។
Manchester City ធ្លាក់មកឈរនៅលេខ២ បើទោះបីជាមានកំណត់ត្រាប្រាក់ចំណូល ៨២៦ លានអឺរ៉ូ (៧០៥.៦ លានផោន) ដែលត្រូវបានជួយដោយជោគជ័យឈ្នះ FA Cup, Premier League និង Champions League របស់ពួកគេ។
Real ឈរនៅលើកំពូលតារាងជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧-១៨ ទោះបីជាចាញ់ Manchester City ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League និងបញ្ចប់ត្រឹមឈរនៅលេខ២តាមពីក្រោយ Barcelona ក្នុងលីគ La Liga ប៉ុន្តែ Real បានឈ្នះ Copa del Rey, Uefa Super Cup និង FIFA Club World Cup ។
ហេីយក្នុងនោះ Paris Saint-Germain (៨០២ លានអឺរ៉ូ), Barcelona (៨០០ លានអឺរ៉ូ) និង Manchester United (៧៤៦ លានអឺរ៉ូ) បញ្ចប់ឈរនៅក្រុមកំពូលទាំង៥៕