ព្យាករណ៍គូ​ Bournemouth vs Liverpool ថ្ងៃទី២១មករា

ការប្រកួត​ Premier League ថ្ងៃអាទិត្យ ទី២១​ ខែមករា ឆ្នាំ២០២៤ ដែល​ Bournemouth​ នឹងត្រូវប្រកួតជាមួយ​ Liverpool នៅកីឡដ្ឋាន​ Vitality​ ។ 

Bournemouth បានរកឃើញទម្រង់លេងរបស់ពួកគេ​ ហើយបានក្លាយជាក្រុមមួយក្នុងចំណោមក្រុម ដែលមានទម្រង់លេងក្នុងក្របខ័ណ្ឌ Premier League ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយបានងើបចេញពីតំបន់កាត់ចោលរហូតដល់បានឡើងមកឈរនៅលេខ១២ ក្នុងតារាង។

Bournemouth មានកំណត់ត្រាដ៏អាក្រក់បំផុតសម្រាប់ជំនួបទល់និង Liverpool ដោយក្នុងជំនួប ២១ ប្រកួតជាមួយក្រុមហង្សក្រហម Bournemouth ឈ្នះតែ ២ ប្រកួតប៉ុណ្ណោះ។

ក្រុមឈរនៅកំពូលតារាង Liverpool នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន​ Vitality​ ដោយគ្មានកីឡាករសំខាន់ៗមួយចំនួន។ ខ្សែការពារទាំងសងខាង​ Trent Alexander-Arnold និង Andy Robertson រងរបួសក៏ដូច Thiago និង Joel Matip ខណៈដែល Wataru Endo និង Mohamed Salah អវត្តមានដោយត្រូវបំពេញកាតព្វកិច្ចតំណាងប្រទេស សម្រាប់ការប្រកួតអន្តរជាតិ។

ដោយ Manchester City ពេលនេះកំពុង​តែដេញតាមពិន្ទុប្រកៀក ដូច្នេះក្រុមភ្ញៀវមិនអាចភ្លាត់ស្នៀត ឬបាត់បង់ពិន្ទុពីការប្រកួតនេះបានទេ។

ការព្យាករណ៍​ :​ Liverpool តែងតែមានប្រៀបជាង Bournemouth បើទោះបីជាពួកគេមានទំនោរក្នុងការរបូតគ្រាប់បាល់ក៏ដោយ ជាពិសេសគឺការលេងក្រៅទឹកដី។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​​ Liverpool​ ឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង