Xavi និយាយថា "ខ្ញុំនឹងខ្ចប់ឥវ៉ាន់របស់ខ្ញុំ" ប្រសិនបើកីឡាករអស់ជំនឿចិត្តលើខ្ញុំ

គ្រូបង្វឹកធំ Barcelona លោក Xavi Hernandez បាននិយាយថា ខ្ញុំនឹង "ខ្ចប់ឥវ៉ាន់របស់ខ្ញុំ ហើយត្រឡប់ទៅផ្ទះវិញ" ប្រសិនបើគាត់មានអារម្មណ៍ថា កីឡាកររបស់ក្លឹបលែងមានជំនឿចិត្តលើរូបគាត់។

Barcelona បច្ចុប្បន្នឈរនៅលេខ៤ ក្នុងតារាង La Liga ដោយមាន ៨ ពិន្ទុតាមពីក្រោយក្រុមឈរនៅកំពូលតារាង Girona ខណៈពេលដែលពួកគេបានចាញ់យ៉ាងធ្ងន់ធ្ងរដោយលទ្ធផល ៤-១ ក្រោមថ្វីជើង Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Spanish Super Cup​ កាលពីថ្ងៃអាទិត្យ។ 

មានការរាយការណ៍ដែលបានអះអាងថា Xavi ជួបការលំបាករួចទៅ​ហើយ​ ដោយសារតែមានកីឡាករមួយចំនួន ដែលបាត់បង់ជំនឿចិត្តរួចទៅហើយ​ មុនពេលប្រកួតចាញ់គូប្រជែង Clasico។ 

និយាយមុនពេលការប្រកួត Copa del Rey របស់ Barcelona ទល់និងក្រុមលំដាប់ទីបី Unionistas de Salamanca ដែល​ Xavi ស្ថិតក្នុងអារម្មណ៍មិនសប្បាយចិត្ត ហើយបាននិយាយថាគាត់អាចនឹងចាកចេញ ប្រសិនបើគាត់មិនមានអារម្មណ៍ថា មានការគាំទ្រពីក្លឹប។

Xavi បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា​ "ថ្ងៃដែលកីឡាកររបស់ខ្ញុំលែងតាមខ្ញុំ ខ្ញុំនឹងខ្ចប់ឥវ៉ាន់របស់ខ្ញុំហើយចាកចេញ"៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង