Chelsea សង្ឃឹមថា នឹងអាចចុះហត្ថលេខាលើខ្សែការពារកណ្តាល Antonio Silva របស់ Benfica ជាមួយនឹងតម្លៃ ៨៧លានផោន ដែលជាលក្ខខណ្ឌទិញដាច់របស់ខ្សែការពាររូបនេះ។
កីឡាករវ័យ២០ឆ្នាំគឺជាគោលដៅសម្រាប់ Chelsea ខណៈដែលក្រុមតោខៀវកំពុងតែស្វែងរកការពង្រឹងជម្រើសខ្សែការពាររបស់ក្លឹបក្នុងខែនេះ។
ការចរចារបានធ្វេីឡើងរួចហើយជាមួយ Benfica ជាមួយនឹងសំណើដំបូងតម្លៃ ៥២ លានផោន រួមទាំងផ្តល់ជូនកីឡាករ Armando Broja ប៉ុន្តែត្រូវបាន Benfica ច្រានចោល។
Chelsea ត្រូវបានជូនដំណឹងវិញថា ពួកគេត្រូវតែផ្តល់ឱ្យនូវតម្លៃដែលស្មើនឹងលក្ខខណ្ឌទិញដាច់របស់ Silva ដែលមានតម្លៃ ៨៧លានផោន ដើម្បីចុះហត្ថលេខាលើកីឡាកររូបនេះ៕