លោក Michel Sanchez ដែលជាគ្រូបង្វឹករបស់ក្លឹប Girona បានក្លាយជាបេក្ខភាពមួយរូប ដើម្បីជំនួសតំណែងរបស់លោក Eddie Howe នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញ។
យោងតាមសារព័ត៌មាន Marca បានឱ្យដឹងថា ម្ចាស់ក្លឹបរបស់ Newcastle កំពុងរំពឹងយ៉ាងមុតមាំ ក្នុងការប្រគល់តំណែងទៅឱ្យលោក Michel Sanchez ដោយគ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះ បានចាត់ទុកថាជាបេក្ខជនដ៏សំខាន់ម្នាក់ ដើម្បីជំនួសតំណែងលោក Eddie Howe។
រដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Michel Sanchez ក្លឹប Girona ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកាន់កាប់ដូចគ្នា ជាមួយ Manchester City បច្ចុប្បន្នកំពុងមានពិន្ទុស្មើជាមួយនឹង Real Madrid នៅលើកំពូលតារាងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ។
លោក Eddie Howe ដែលជាគ្រូបង្វឹកបច្ចុប្បនរបស់ Newcastle កំពុងស្ថិតក្រោមសម្ពាធឆ្លងកាត់ពាក់កណ្តាលរដូវកាលដ៏លំបាក។ ចាញ់ ៤ ប្រកួតក្នុងចំណោម ៥ ប្រកួតចុងក្រោយក្នុងលីគបានធ្វើឱ្យ Newcastle ធ្លាក់ឈរនៅលេខ៩ក្នុងតារាង Premier League ដោយមាន ១១ពិន្ទុ តាមពីក្រោយក្រុមឈរលេខ៤ Arsenal និងឈរនៅក្រៅតំបន់អឺរ៉ុបជាលើកដំបូងចាប់តាំងពីខែសីហា៕