ក្លឹបយក្សរបស់បារាំង Paris Saint-Germain បានប្រកាសកាលពីដើមសប្ដាហ៍ថា ក្លឹបបានចុះហត្ថលេខាលើខ្សែការពារ Lucas Beraldo ពី Sao Paulo ដោយជោគជ័យ។
Lucas Beraldo វ័យ២០ឆ្នាំដែលធ្លាប់មានទំនាក់ទំនងជាមួយនឹងការផ្លាស់ទៅកាន់ Liverpool ប៉ុន្តែប្រភពបានប្រាប់ ESPN ថា PSG បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ២០ លានអឺរ៉ូ (២២.១ លានដុល្លារ) កាលពីសប្តាហ៍មុន។
កីឡាករជម្រើសជាតិប្រេស៊ីលអាយុក្រោម២០ឆ្នាំរូបនេះ នឹងក្លាយជាជម្រើសខ្សែការពាររបស់លោក Luis Enrique ខណៈដែល PSG សម្លឹងរកការឈ្នះពាន Ligue 1 ជាលើកទីបីជាប់ៗគ្នា។
សូមបញ្ជាក់ថា Beraldo បានចុះកិច្ចសន្យារយៈពេលប្រាំឆ្នាំជាមួយ PSG ហើយកីឡាកររូបនេះនឹងពាក់អាវលេខ ៣៥ សម្រាប់ក្លឹបថ្មីរបស់គាត់៕