Manchester City បានវិលទៅកាន់ទម្រង់លេងក្នុងលីគល្អវិញ ជាមួយនឹងលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលប៉ុន្មានប្រកួតចុងក្រោយនេះ ហើយថ្ងៃសៅរ៍នេះក្រុមរបស់លោក Pep Guardiola នឹងត្រូវប្រកួតជាមួយក្រុមឈរបាតតារាង Sheffield United ក្នុងកីឡដ្ឋាន Etihad។
Manchester City នឹងមានភាពជឿជាក់យ៉ាងពេញទំហឹង ឈានចូលក្នុងការប្រកួតនៅថ្ងៃសៅរ៍នេះ ទល់និង Sheffield United ដែលជាក្រុមមិនមានលទ្ធផលប្រកួតល្អទេកន្លងមករដូវកាលនេះ។
City នៅតែមិនស្គាល់ចាញ់នៅក្នុងទឹកដី ហើយអ្វីដែលសំខាន់បង្ហាញថា City មិនដែលចាញ់ក្នុងទឹកដីសរុប ១៩ ប្រកួតក្នុងលីគ។
រីឯ Sheffield United ប្រកួតឈ្នះតែ ២ ប្រកួតប៉ុណ្ណោះក្នុងលីគរហូតមកទល់ពេលនេះ ហើយរកបានតែ ២ ពិន្ទុពីការលេង ៩ ប្រកួតក្រៅទឹកដីកន្លងមក។
លទ្ធផលចាញ់ ១៤ ប្រកួតក្នុងចំណោម ១៩ ប្រកួតដែលបានលេងក្នុងរដូវកាលនេះ បានធ្វើឱ្យ Sheffield United ឈរនៅបាតតារាង។
ការព្យាករណ៍ : អ្វីផ្សេងទៀតក្រៅពីជ័យជម្នះសម្រាប់ Manchester City ក្នុងការប្រកួតនេះ ប្រាកដជាធ្វើឱ្យមានការភ្ញាក់ផ្អើលដ៏ធំមួយ ហើយបើសិនជាគិតពីគុណភាពរវាងក្រុមទាំងពីរ និងកំណត់ត្រារៀងៗខ្លួនរបស់ពួកគេទាំងក្នុង និងក្រៅទឹកដីគឺ City ឈានមុខ Sheffield United រហូតមក។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Manchester City ឈ្នះ៕