ការប្រកួតក្របខណ្ឌ Premier League ថ្ងៃសៅរ៍នេះ នឹងបង្ហាញពីការប្រកួតរវាង Luton Town និង Chelsea ដែលក្រុមទាំងពីរប្រឈមមុខគ្នានៅកីឡដ្ឋាន Kenilworth Road ។
ឈ្នះថ្មីៗលើ Newcastle United និង Sheffield United បានផ្តល់ឱ្យ Luton Town នូវឱកាសអាចរួចផុតពីការកាត់ចោល ហើយបន្តលេងនៅ Premier League ។
Luton Town ប្រកួតឈ្នះតែ ២ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៦ ប្រកួតដែលបានលេងកន្លងមក ខណៈដែល Luton ប្រកួតចាញ់ ៥ ប្រកួតក្នុងចំណោម ៩ ប្រកួតក្នុងទឹកដីមកទល់ពេលនេះ។
រីឯភាពមិនស៊ីសង្វាក់គ្នាបានធ្វើឱ្យ Chelsea ខាតបង់យ៉ាងខ្លាំងនៅពាក់កណ្តាលនៃរដូវកាលនេះ ខណៈដែលក្រុមរបស់លោក Mauricio Pochettino បច្ចុប្បន្នមានគម្លាត ១១ ពិន្ទុតាមពីក្រោយក្រុមកំពូលទាំង៦។
Chelsea ធ្លាប់បានឈ្នះ ៣ ប្រកួតដែលនោះជាការប្រកួតក្រៅទឹកដី នៅ Fulham, Burnley និង Tottenham ប៉ុន្តែក្រុមតោខៀវចាប់តាំងពីពេលនោះ ក៏ប្រកួតចាញ់ក្រៅទឹកដី ៤ ប្រកួតវិញផងដែរ។
ការព្យាករណ៍ : វាគ្មានអ្វីដែលត្រូវសង្ស័យពីគុណភាពរបស់ Chelsea នោះទេ ហើយប្រសិនបើក្រុមតោខៀវបញ្ចេញឱ្យអស់ពីសម្ថភាព នៅថ្ងៃសៅរ៍ពួកគេគួរតែយកឈ្នះលើក្រុម Luton Town ក្នុងការប្រកួតនេះ។
ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Chelsea ឈ្នះ៕