ព្យាករណ៍គូ​ Burnley vs Liverpool ថ្ងៃទី២៧ធ្នូ

Burnley ហាក់ដូចជាមិនអាចស្វែងរកជ័យជម្នះជាប់ៗគ្នាដំបូង នៅរដូវកាលនេះទេ​ នៅពេលដែលពួកគេត្រូវប្រកួតជាមួយ Liverpool នៅទឹកដី​កីឡដ្ឋាន Turf Moor​ យប់ថ្ងៃអង្គារ៍នេះ។ 

Burnley មានទំនុកចិត្តបន្តិចជាមួយនឹងជ័យជម្នះលើ Fulham ២-០​ កាលពីថ្ងៃសៅរ៍​ ក៏ប៉ុន្តែ​គិតមកទល់ពេលនេះ Burnley​ ​ប្រកួតចាញ់​ ១៣​ប្រកួត​ក្នុង​ចំណោម​ ១៨​ ប្រកួត​រហូត​មក​ទល់ពេលនេះ។

ហើយអ្វីដែលកាន់តែអាក្រក់គឺ Burnley ប្រកួតចាញ់​ ១០​ ប្រកួតក្នុងចំណោម​ ១១​ ប្រកួតចុងក្រោយក្នុងទឹកដី ប៉ុន្តែជម្រើសគ្រាប់បាល់ដូចជាល្អសម្រាប់ការប្រកួតនេះ​ ដោយ​ ៨​ ប្រកួតក្នុងចំណោម ១១​ ប្រកួតនេះក៏មានលទ្ធផលបញ្ចប់ដោយ​គ្រាប់បាល់​ Over ២.៥ គ្រាប់។

រីឯ​ Liverpool បច្ចុប្បន្នកំពុងឈរនៅលេខ​២ក្នុងតារាង ហើយក្រុមហង្សក្រហមនៅតែមិនទាន់ស្គាល់ចាញ់​ ១១​ ប្រកួត​ចុងក្រោយក្នុងលីគ​។

លើសពីនេះ Liverpool ប្រកួតចាញ់តែ​ ១​ ប្រកួតប៉ុណ្ណោះក្នុងចំណោម​ ១៤​ ប្រកួតកន្លងមក ដែលក្នុងនោះពួកគេឈ្នះ​ ៧​ ប្រកួត ហើយចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនក៏មើលទៅទំនងនឹងកើតឡើងខ្ពស់ផងដែរ ខណៈដែល ៩ ប្រកួតក្នុងចំណោម​ ១៤​ ប្រកួតក្រៅទឹកដីរបស់ Liverpool លទ្ធផលបញ្ចប់ដោយគ្រាប់បាល់ស៊ុតបញ្ចូលទី ៣ គ្រាប់ឬច្រើនជាងនេះ។

ការព្យាករណ៍​ :​ Liverpool ធ្លាប់ឈ្នះ​ Burnley ២​ ប្រកួតចុងក្រោយ ហើយក្រុមហង្សក្រហមត្រូវបានគេរំពឹងថានឹងមានភាងរយឈ្នះខ្ពស់​ រួមជាមួយគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនផងដែរ។ 

ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ Liverpool​ ឈ្នះ​ និង​ Over ៣.៥​ គ្រាប់៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង