ព្យាករណ៍គូ​ Man United vs Aston Villa ថ្ងៃទី២៧ធ្នូ

ក្រុមបិសាចក្រហម Manchester United ដែលទើបតែចាញ់ក្នុងលីគលើកទី៣ ក្នុងចំណោម ៥ ប្រកួតចុងក្រោយកាលពីថ្ងៃសៅរ៍ ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះប្រកួតជាមួយក្រុមភ្ញៀវ Aston Villa ក្នុងកីឡដ្ឋាន​ Old Trafford យប់ថ្ងៃអង្គារ៍នេះ។

តំណែងរបស់លោក Erik ten Hag ក្នុងការដឹកនាំ​ United បច្ខុប្បន្ននេះមើលទៅស្ថិតក្នុងស្ថានភាពផុយស្រួយកាន់តែខ្លាំងឡើង បន្ទាប់ពីចាញ់ Newcastle United, Bournemouth និង West Ham ថ្មីៗនេះ។

វាមិនធម្មតាទេដែល Manchester United ក៏បានប្រកួតចាញ់​ ៤​ ប្រកួតរួចមកហើយរដូវកាលនេះក្នុងទឹកដី Old Trafford ប៉ុន្តែក្រុមបិសាចក្រហមក៏ប្រកួតឈ្នះ​ ៥​ ប្រកួតវិញផងដែររហូតមកទល់ពេលនេះ។

រីឯ​ Aston Villa ថ្វីត្បិតតែប្រកួតស្មើ​ ១-១​ ជាមួយ Sheffield United នៅលើទឹកដីក្រុម Villa Park ប៉ុន្តែលទ្ធផលនេះ បានពង្រីកលទ្ធផលមិនស្គាល់ចាញ់របស់ពួកគេដល់ទៅ ៧ ប្រកួត​ ដោយក្នុងនោះ ឈ្នះ ៥​ប្រកួត​ និងស្មើ ២​ប្រកួត។ 

ជ័យជម្នះថ្មីៗនេះលើ Fulham, Tottenham, Manchester City, Arsenal និង Brentford បានធ្វើឱ្យ Aston Villa ឡើងមកឈរនៅលេខ៣ក្នុងតារាង។​ លើសពីនេះ​ ពួកគេប្រកួតចាញ់តែ​ ១​ ប្រកួតប៉ុណ្ណោះក្នុងចំណោម​ ១៤​ ប្រកួតចុងក្រោយក្នុងលីគ ក្រោមការដឹកនាំដ៏អស្ចារ្យរបស់លោក​ Unai Emery​។ 

ការព្យាករណ៍​ :​ Manchester United តែងតែនាំមុខ​ Aston Villa ថ្មីៗនេះសម្រាប់ការប្រកួតនៅ Old Trafford ខណៈដែលក្រុមបីសាចក្រហមមិនដែលចាញ់ក្នុងជំនួប​ ៤​ ប្រកួតចុងក្រោយ ដោយឈ្នះ​ ៣​ ប្រកួតក្នុងចំណោមការជួបគ្នា​ ៤​ ប្រកួតនេះ។  ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ Manchester United​ ឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង