ព្យាករណ៍គូ​ Tottenham vs Everton ថ្ងៃទី២៣ធ្នូ

Tottenham នឹងត្រូវប្រកួតជាមួយ Everton ថ្ងៃសៅរ៍សប្តាហ៍នេះ​ ដោយអមជាមួយនឹងទំនុកចិត្តជាថ្មីម្តងទៀត​ បន្ទាប់ពីឈ្នះ​ ២​ ប្រកួតជាប់ៗគ្នាថ្មីៗនេះ។ 

Tottenham កន្លងមកមានទម្រង់លេងធ្លាក់ចុះ​ ដោយអត់គ្នានឈ្នះ​សោះ​ ៥​ ប្រកួត មុនពេលប្រកួតឈ្នះជាប់ៗគ្នាលើ Newcastle United ៤-១ និង Nottingham Forest ២-០ ។ 

Tottenham លេងឈ្នះ​ ៥​ ប្រកួតក្នុងចំណោម​ ៨​ ប្រកួតក្នុងទឹកដីមកទល់ពេលបច្ចុប្បន្ន ប៉ុន្តែការបរាជ័យនាពេលថ្មីៗនេះ ដោយចាញ់​ ៣​ ប្រកួតក្នុងចំណោម​ ៤​ ប្រកួតចុងក្រោយ បានបង្ហាញថាប្រកួតនេះ ក៏ជាការប្រកួតដ៏ពិបាកមួយសម្រាប់ពួកគេផងដែរ។

រីឯ​ Everton បើទោះបីត្រូវពិន័យ​ ១០ពិន្ទុពិតមែន​ ប៉ន្តែអ្វីដែលសំខាន់បង្ហាញថាក្រុមភ្ញៀវប្រកួតចាញ់​ ១​ ប្រកួតគត់ក្នុងចំណោម​ ៨​ ប្រកួតចុងក្រោយក្នុងលីគ។

លទ្ធផលឈ្នះ​ ៦​ ប្រកួតក្នុងចំណោម​ ៨​ ប្រកួតចុងក្រោយក៏គូសបញ្ជាក់ពីការគំរាមកំហែង​ដោយ​ Everton ជាពិសេសថ្មីៗនេះពួកគេឈ្នះ ៤​ ប្រកួតដែលជាការលេងនៅក្រៅទឹកដីផងដែរ។ 

ការព្យាករណ៍​ :​ Everton ប្រកួតចាញ់តែ​ ២​ ប្រកួតប៉ុណ្ណោះក្នុងចំណោមជំនួប​ ៧​ ប្រកួតចុងក្រោយទល់និង​ Tottenham ហើយនេះគួរតែផ្តល់ឱ្យ Everton នូវទំនុកចិត្តជាច្រើនសម្រាប់ឈ្នះការប្រកួតនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ Everton ឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង