Luton Town ហាក់ដូចជាអស់សង្ឃឹម ដើម្បីជៀសវាងពីការបរាជ័យជាលើកទីបួនក្នុងលីគនៅថ្ងៃសៅរ៍នេះ នៅពេលដែលពួកគេត្រូវស្វាគមន៍ក្រុមភ្ញៀវ Newcastle United មកកាន់កីឡដ្ឋាន Kenilworth Road។
គិតរហូតមកដល់ពេលបច្ចុប្បន្នក្រុមម្ចាស់ផ្ទះ Luton Town ប្រកួតចាញ់ ១១ប្រកួតក្នុងចំណោម ១៦ប្រកួតក្នុងលីគ និងឈ្នះតែ ២ប្រកួតប៉ុណ្ណោះ។
អ្វីដែលកាន់តែអាក្រក់គឺ Luton Town ក៏ចាញ់ ៥ ប្រកួតក្នុងចំណោម ៨ប្រកួតក្នុងទឹកដីរបស់ខ្លួនឯងផងដែរ ហើយចាញ់ប្រកួតទី៦ ក៏អាចនឹងកើតឡើងនៅថ្ងៃសៅរ៍នេះ ក្នុងជំនួបទល់និង Newcastle United ផងដែរ។
Newcastle United ប្រកួតឈ្នះ ៨ប្រកួតក្នុងចំណោម ១៣ប្រកួតចុងក្រោយក្នុងលីគ។ បន្ទាប់ពីប្រកួតចាញ់ ៣ ប្រកួតជាប់ៗគ្នា ដោយចាញ់ Manchester City, Liverpool និង Brighton ដែលថ្មីៗនេះ Newcastle ក៏ចាញ់ ៣ ប្រកួតចុងក្រោយនៅក្រៅទឹកដីផងដែរ។
ជាការពិតណាស់ Newcastle បានគ្រប់គ្រងជ័យជម្នះក្រៅដីតែ ១ប្រកួតប៉ុណ្ណោះក្នុងចំណោម ១១ ប្រកួតចុងក្រោយនៃការធ្វើដំណើររបស់ពួកគេ។
ការព្យាករណ៍ : ទាំង Luton Town និង Newcastle United បានចូលរួមក្នុងជំនួបដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីជាច្រើន នាពេលថ្មីៗនេះ ហើយគ្រាប់បាល់ស៊ុតបាល់បញ្ចូលទីដ៏ច្រើន ត្រូវបានរំពឹងទុកថា នឹងកើតឡើងនៅកីឡដ្ឋានKenilworth Road នៅថ្ងៃសៅរ៍នេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Over ២.៥ គ្រាប់៕