ព្យាករណ៍គូ​ West Ham vs Man United ថ្ងៃទី២៣ធ្នូ

West Ham ដែលកំពុងឈរនៅលេខ៨ក្នុងតារាង​ នឹងត្រូវប្រកួតជាមួយក្រុមឈរនៅលេខ៧​ បីសាចក្រហម​ Manchester United​ នៅថ្ងៃសៅរ៍នេះ។ 

កាលពីសប្តាហ៍មុន West Ham ឈ្នះ​ ៤​ ប្រកួតក្នុងចំណោម​ ៦​ ប្រកួតក្នុងលីគ​ ដោយឈ្នះ​ Wolves ក្នុងលទ្ធផល ៣-០ ក្នុងទឹកដី ហើយលទ្ធផលនេះបានជួយឱ្យក្រុមម្ចាស់ផ្ទះឡើងទៅឈរនៅលេខ៨ ក្នុងតារាង Premier League​ ។ 

អ្វីដែលសំខាន់បង្ហាញថា West Ham ចាញ់តែ​ ២​ ប្រកួតប៉ុណ្ណោះក្នុងចំណោម​ ១០​ ប្រកួតក្នុងទឹកដីចុងក្រោយ​ ដែលក្នុងនោះពួកគេឈ្នះ​ ៦​ ប្រកួត។

រីឯ​ Manchester United ឈ្នះតែ​ ១​ប្រកួតគត់ក្នុងចំណោម​ ៤​ ប្រកួតចុងក្រោយ​ ដោយឈ្នះ​ Chelsea ២-១​ ក្នុងទឹកដី ប៉ុន្តែចាញ់ Newcastle United និង Bournemouth រួមជាមួយនឹងស្មើ ០-០ ជាមួយនិង Liverpool លទ្ធផលនេះ បានធ្វើឱ្យក្រុមបិសាចក្រហមធ្លាក់មកឈរនៅលេខ៧ក្នុងតារាង។ 

Manchester United មានការព្រួយបារម្ភ ខណៈដែលលទ្ធផលសរុបក្នុងរដូវកាលនេះ​ ឈ្នះ ៩​ ប្រកួត ស្មើ ១​ ប្រកួត និងចាញ់ ៧​ ប្រកួត​ ក្នុងចំណោម ១៧​ ប្រកួតដែលបានលេងកន្លងមក ហើយទម្រង់លេងក្រៅទឹកដី ក៏បានឆ្លុះបញ្ចាំងពីភាពមិនស៊ីសង្វាក់គ្នារបស់ Manchester United ក្នុងរដូវកាលនេះផងដែរ។

ការព្យាករណ៍​ :​ ចំនួនគ្រាប់បាល់តិចតែងតែកើតឡើងក្នុងជំនួបរវាង West Ham និង Manchester United ខណៈដែលក្នុងជំនួប​ ៤​ ប្រកួតចំណោម ៥​ ប្រកួតចុងក្រោយបានឱ្យឃើញថា លទ្ធផលបញ្ចប់ដោយ​ចំនួនគ្រាប់បាល់ Under ២.៥​ គ្រាប់។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ Under ២.៥​ គ្រាប់៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង