Man United កំពុងសម្លឹងឃើញខ្សែប្រយុទ្ធ Moussa Dembele របស់ក្លឹប Lyon

Manchester United កំណត់គោលដៅ នៃការផ្ទេរតំលៃ ២៥លានផោន សម្រាប់ខ្សែប្រយុទ្ធ Moussa Dembele របស់ក្លឹប Lyon ខណៈដែលបិសាចក្រហមចង់ពង្រឹងតំបន់ប្រយុទ្ធ នៅរដូវក្តៅខាងមុខ ដោយ​ Cristiano Ronaldo និង Edinson Cavani ក្នុងចំណោមខ្សែប្រយុទ្ធនេះ អាចនឹងចាកចេញ។

ក្លឹប Old Trafford មើលទៅប្រាកដយ៉ាងច្បាស់ ក្នុងការផ្លាស់ប្តូរខ្សែរប្រយុទ្ធរបស់ពួកគេ ខណៈដែល Edinson Cavani និង Jesse Lingard នឹងផុតកុងត្រា។

អនាគតរបស់ Marcus Rashford កាន់តែមានភាពមិនច្បាស់លាស់​ នៅពេលដែលកិច្ចសន្យារបស់គាត់ខិតជិតដល់ការផុតកំណត់នៅឆ្នាំចុងក្រោយ​ ហើយ Cristiano Ronaldo និង Anthony Martial ក៏កំពុងគិតអំពីការចាកចេញផងដែរ។

កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ Dembele នឹងផុតកំណត់នៅឆ្នាំ២០២៣ ដែលមានន័យថា Lyon ប្រឈមនឹងការបាត់បង់គាត់ ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនផ្ទេរ ប្រសិនបើពួកគេមិនអាចបន្តកិច្ចព្រមព្រៀងថ្មីបាន៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង