ព្យាករណ៍គូ​ Liverpool vs Manchester United ថ្ងៃទី១៧ធ្នូ

Liverpool កំពុងតែបន្ត​ស្វែង​រក​ជ័យ​ជម្នះ​ក្នុង​លីគទី​៤​ ដែលនៅ​ថ្ងៃ​អាទិត្យនេះ ក្រុមហង្សក្រហមត្រូវជួបជា​មួយ​នឹង​គូ​ប្រជែង​ចាស់ Manchester United​ ។

Liverpool មានភាពរឹងមាំដោយមានដំណើរប្រកួត​មិន​ដែល​ចាញ់​ ៩​ ប្រកួត​ ក្រុម​ម្ចាស់​ផ្ទះ​មាន​ទម្រង់​លេង​ល្អ​ ហើយពួកគេកំពុងឈរនៅកំពូលតារាង ហើយក៏ប្រហែលជានឹងឈ្នះការប្រកួតនេះផងដែរ។ 

Liverpool ចាញ់តែ​ ១​ ប្រកួតគត់ ក្នុងចំណោម​ការប្រកួតសរុប ២៧​ ប្រកួតចុងក្រោយ ដោយក្នុងនោះពួកគេឈ្នះ​ ១៨​ ប្រកួត។​ ក្រុមហង្សក្រហម ក៏មិនស្គាល់ចាញ់សោះ​ ១៩​ ប្រកួតចុងក្រោយក្នុងទឹកដី​ ដែលរួមបញ្ចូលទាំងការបំបាក់ក្រុមបិសាចក្រហម ៧-០ កាលពីខែមីនាឆ្នាំមុនផងដែរ។

រីឯ​ក្រុមបិសាចក្រហម​ Manchester United ប្រកួតឈ្នះ​ ៩​ ប្រកួត ប៉ុន្តែចាញ់ ៧​ ប្រកួតក្នុងចំណោម​ ១៦​ ប្រកួតក្នុងរដូវកាលនេះ។

United ប្រកួតចាញ់ជាលើកទីពីរក្នុងចំណោម​ ៣​ ប្រកួតកាលពីចុងសប្តាហ៍មុន​ ហើយនឹងត្រូវប្រឈមមុខនឹងកិច្ចការដ៏លំបាកមួយនៅកីឡដ្ឋាន Anfield ថ្ងៃអាទិត្យនេះ។

ការព្យាករណ៍​ :​ ជំនួបរវាងក្រុមទាំងពីរ​ ៥​ ប្រកួតកន្លងមក Liverpool បាន​ឈ្នះ​ ៣​ ប្រកួត​ ហើយ Manchester United ឈ្នះ​ ២​ ប្រកួត។ យ៉ាងណាមិញ ៤​ ប្រកួតក្នុងចំណោម​ ៥​ ប្រកួតចុងក្រោយបញ្ចប់ដោយ​មានតែក្រុមម្ខាងស៊ុតបញ្ចូលទីប៉ុណ្ណោះ ហើយនិន្នាការនេះអាចនឹងកើតឡើងដូចគ្នាថ្ងៃអាទិត្យនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ Liverpool​ ឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង