Newcastle United នឹងបើកទ្វារកីឡដ្ឋាន St James 'Park ប្រកួតជាមួយក្រុមកំពុងឡើងជើង Fulham សម្រាប់ប្រកួតសប្តាហ៍ទី១៧ នៃក្របខ័ណ្ឌ Premier League ។
លទ្ធផលចាញ់ ២ ប្រកួត ជាប់ៗនៅក្រៅទឹកដី បានធ្វើឱ្យគម្លាតក្នុងការប្រជែងឈរនៅក្រុមកំពូលទាំង៤របស់ Newcastle United កាន់តែឆ្ងាយម្តងទៀតនៅរដូវកាលនេះ បន្ទាប់ពីចាញ់ Everton ៣-០ និង Tottenham ៤-១ ។
មកទល់ពេលនេះ Newcastle ឈ្នះសរុប ៨ ប្រកួតក្នុងលីគ ប៉ុន្តែគួរអោយកត់សំគាល់ថាពួកគេឈ្នះ ៧ ប្រកួតសុទ្ធតែជាការលេងនៅ St James' Park ។
រីឯ Fulham ស៊ុតបញ្ចូលទី West Ham ៥ គ្រាប់កាលពីថ្ងៃអាទិត្យ ដែលនោះជាជ័យជម្នះទី២ជាប់គ្នាលើ Nottingham Forest និង West Ham ។
Fulham ឈ្នះសរុប ៦ ប្រកួតគិតមកទល់ពេលនេះនៃរដូវកាលថ្មី ប៉ុន្តែអ្វីដែលគួរអោយកត់សំគាល់គឺឈ្នះ ៥ ប្រកួតសុទ្ធតែជាការលេងនៅលើទឹកដីរបស់ខ្លួនឯង។
ការព្យាករណ៍ : Newcastle United តែងតែមានប្រៀបជាង Fulham ក្នុងជំនួបថ្មីៗនេះ ខណៈដែលពួកគេឈ្នះ Fulham ៤ ប្រកួតក្នុងចំណោមការជួបគ្នា ៥ ប្រកួតចុងក្រោយ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Newcastle United ឈ្នះ៕