Manchester City បានបញ្ចប់ការមិនស្គាល់ឈ្នះ ៤ ប្រកួតក្នុងលីគកាលពីចុងសប្តាហ៍ បន្ទាប់ពីឈ្នះ Luton Town សប្តាហ៍មុន ហើយសប្តាហ៍ទី១៧ នេះ City ត្រូវប្រកួតជាមួយ Crystal Palace ក្នុងកីឡដ្ឋាន Etihad ។
គួររំលឹកឡើងវិញថា Manchester City ប្រកួតចាញ់ ៣ ប្រកួតដែលសុទ្ធតែជាការលេងក្រៅទឹកដី ដោយ ៣ ប្រកួតរួបមានគឺនៅទឹកដី Wolves, Arsenal និង Aston Villa ។
City នៅតែរឹងមាំដដែលក្នុងទឹកដីកីឡដ្ឋាន Etihad ដោយនៅតែមិនទាន់ស្គាល់ចាញ់នៅឡើយ ហើយប្រកួតឈ្នះ ៥ ប្រកួត និងស្មើ ២ ប្រកួត ក្នុងការលេង ៧ ប្រកួតក្នុងទឹកដីរដូវកាលនេះ។ លើសពីនេះទៅទៀត City ឥឡូវមិនទាន់ស្គាល់ចាញ់សោះក្នុងទឹកដី ១៧ ប្រកួតកន្លងមក។
រីឯ Crystal Palace ច្បាស់ណាស់ថាកំពុងធ្លាក់ចុះទៅបាតតារាង Premier League បន្តិចម្តងៗ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលពួកគេមិនបានឈ្នះការប្រកួតណាមួយឡើយ ៥ ប្រកួតចុងក្រោយ។
Palace ប្រកួតឈ្នះតែ ៤ ប្រកួតប៉ុណ្ណោះរដូវកាលនេះ ប៉ុន្តែរឿងមួយនៅក្នុងការពេញចិត្តរបស់ Crystal Palace ប្រហែលជាការពិតដែលថា ជ័យជំនះបីក្នុងចំណោមបួននេះ ត្រូវបានសម្រេចក្នុងការធ្វើដំណើររបស់ពួកគេ។
ការព្យាករណ៍ : Manchester City ឈ្នះ ៦ប្រកួតក្នុងចំណោមការជួបគ្នា ៩ប្រកួតចុងក្រោយទល់និង Crystal Palace ហើយក្រុមម្ចាស់ផ្ទះមើលទៅទំនងជានឹងដណ្តើមបានជ័យជម្នះក្នុងទឹកដី ដ៏ងាយស្រួលផងដែរប្រកួតនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Manchester City ឈ្នះ៕