Real Madrid មានឱកាសបញ្ចប់វគ្គចែកពូល Champions League ជាមួយនឹងកំណត់ត្រាឈ្នះ ១០០% នៅពេលដែលត្រូវធ្វើដំណើរទៅកាន់ Union Berlin ដែលនៅតែសង្ឃឹមថា នឹងមានឱកាសលេង Europa League ។
Union Berlin មាន ២ ពិន្ទុតាមពីក្រោយក្រុមឈរលេខ3 Braga ដែលត្រូវប្រកួតជាមួយ Napoli ក្នុងថ្ងៃតែមួយ។ Berlin ត្រូវការឈ្នះ ហើយសង្ឃឹមថា Braga ចាញ់ ដើម្បីមានឱកាសឈរនៅលេខ៣។
Union Berlin ទើបតែបានបំបាក់ Borussia Monchengladbach ៣-១ កាលពីចុងសប្តាហ៍។ ដែលជ័យជម្នះនោះបានបញ្ឈប់ដំណើរ ១៦ ប្រកួតមិនដែលឈ្នះរបស់ពួកគេ ដោយស្មើ ៣ ប្រកួត និងចាញ់ ១៣ ប្រកួត។
Real Madrid ក្នុងជំនួបជើងមុនទល់និង Union Berlin រកបានតែ ១ គ្រាប់ជាមួយគ្រាប់បាល់នាទី៩៤ របស់ Jude Bellingham ដើម្បីឈ្នះ ១-០ ។
Real Madrid ឈ្នះ ៥ ប្រកួតចុងក្រោយនៅ Champions League ហើយពួកគេក៏បានឈ្នះ ១០ ប្រកួត និងស្មើ ១ ប្រកួតក្នុងចំណោម ១២ ប្រកួតចុងក្រោយនៅ Champions League ផងដែរ។
ការព្យាករណ៍ : Union Berlin ត្រូវធ្វើការធ្ងន់ណាស់ ហើយវាពិតជាពិបាកណាស់ ដើម្បីឈ្នះ Real Madrid ដែលជាក្រុមដ៏ខ្លាំងមួយនៅអឺរ៉ុប។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Real Madrid ឈ្នះ ដោយក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា៕