អ្នកចាត់ការរបស់ក្លឹប Manchester City លោក Pep Guardiola បាននិយាយថាក្លឹប "មិនដឹង" ថាពេលណាទើប Erling Haaland ជាពីរបួសជើងនោះទេ។
Haaland ត្រូវបានដកចេញពីការប្រកួតក្របខ័ណ្ឌ Premier League នៅក្នុងការប្រកួតរវាង Man City និង Luton កាលពីថ្ងៃអាទិត្យ ដោយមានការរាយការណ៍ថា គាត់រងរបួសហើយត្រូវសម្រាកជាច្រើនសប្តាហ៍។
ព័ត៌មាននេះ ត្រូវបានបញ្ជាក់ដោយក្លឹប ហើយមានន័យថា Haaland នឹងខកខានការប្រកួត Champions League ទល់និង Red Star Belgrade នៅថ្ងៃពុធ និង Crystal Palace នៅថ្ងៃទី ១៦ ខែធ្នូ ផងដែរ។
និយាយទៅកាន់ BBC បន្ទាប់ពី City ឈ្នះ ២-១ នៅ Kenilworth Road កាលពីថ្ងៃអាទិត្យ លោក Guardiola បានរំលឹកឡើងវិញពីភាពមិនប្រាកដប្រជារបស់គាត់ ប៉ុន្តែគាត់សង្ឃឹមថា Haaland នឹងត្រលប់មកវិញសម្រាប់ការប្រកួត Club World Cup នៅចុងខែនេះ៕