ព្យាករណ៍គូ​ Luton vs Manchester City ថ្ងៃទី១០ធ្នូ

Luton Town ដែលកំពុងឈរនៅក្នុងតំបន់ នៃការកាត់ចោល ត្រូវធ្វើជាម្ចាស់ផ្ទះប្រឈមមុខជាមួយក្រុមភ្ញៀវ​ Manchester City នៅថ្ងៃអាទិត្យនេះ។

Luton បានធ្លាក់ទៅឈរនៅក្រុមបាតតារាងទាំងបី បន្ទាប់ពីចាញ់ Arsenal ៤-៣​ កាលពីពាក់កណ្តាលសប្តាហ៍។ ដោយមកទល់ពេលនេះ​ពួកគេចាញ់មិន​តិច​ជាង ១០ ប្រកួត​ឡើយក្នុង​ចំណោម​ ១៥​ប្រកួត​ក្នុងលីគកន្លងមក។ 

លើសពីនេះ ១០​ ប្រកួតក្នុងចំណោម ១៥ ប្រកួតរបស់ Luton Town រហូតមកដល់បច្ចុប្បន្ន លទ្ធផលបញ្ចប់ដោយមានចំនួនគ្រាប់បាល់ ៣ គ្រាប់ ឬច្រើនជាងនេះ​ ហើយលទ្ធផលនេះអាច​នឹង​កើតឡើងក្នុងជំនួបជាមួយនិង Manchester City ​នៅ​ថ្ងៃ​អាទិត្យនេះផងដែរ។ 

លទ្ធផលចាញ់ Aston Villa ១-០ នៅ Villa Park បានពងបន្ថែមការចាញ់របស់ Manchester City ក្នុងលីគដល់ទៅ ៤​ ប្រកួត។ 

នេះអាចជាបញ្ហាសម្រាប់ Luton Town ដែលប្រហែលត្រូវទទួលរងចំពោះប្រតិកម្មតបរបស់ Manchester City នៅថ្ងៃអាទិត្យនេះ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនក៏មើលទៅនឹងកើតឡើងផងដែរ ដោយ​ ៦ ប្រកួតក្នុងចំណោម ១០​ ប្រកួតចុងក្រោយរបស់ Manchester City នៅក្នុងលីគ ផលិតក៏បញ្ចប់ដោយមានគ្រាប់បាល់​ ៣ គ្រាប់ឬច្រើនជាងនេះ។

ការព្យាករណ៍​ :​ គុណភាពរវាងក្លឹបទាំងពីរនេះ គួរតែបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា​ Luton Town មើលទៅស្ទើរតែគ្មានសង្ឃឹម ដើម្បីឈ្នះលើ Manchester City ថ្ងៃអាទិត្យនេះ ខណៈដែល City សម្លឹងរកការបិទគម្លាតពិន្ទុក្នុងតារាង។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ Manchester City​ ឈ្នះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង